×

Gabriel Jesus របស់Arsenalនឹងអវត្តមាននៅក្នុងការចាប់ផ្ដើមរដូវកាលថ្មីដោយសាររបួស

ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុម Arsenal បានទទួលការវះកាត់ជង្គង់ ហើយនឹងខកខានការចាប់ផ្តើមរដូវកាល Premier League ២០២៣-២៤។

Jesus មិនបានលេងនៅក្នុងជ័យជម្នះលើក្រុម Monaco មុនបើករដូវកាល ដោយអ្នកចាត់ការ Mikel Arteta បានបញ្ជាក់ថាខ្សែប្រយុទ្ធប្រេស៊ីលនឹងអវត្តមានពីរទៅបីសប្តាហ៍។ របួសរបស់កីឡាករវ័យ ២៦ឆ្នាំ គឺទាក់ទងនឹងបញ្ហាជង្គង់ចាស់ កាលពីរដូវកាលមុន ដែលទាមទារឱ្យទទួលការវះកាត់ផងដែរ។

ថ្លែងបន្ទាប់ពី Arsenal បានយកឈ្នះ Monaco ដោយការស៊ុតប៉េណាល់ទី ៦-៥ បន្ទាប់ពីស្មើ ១-១ នៅកីឡដ្ឋាន Emirates គ្រូបង្វឹកក្រុមកាំភ្លើងធំបានបន្តថា Jesus បានបង្ហាញអាការឈឺជង្គង់ កាលពីប៉ុន្មានសប្តាហ៍មុន។

Arsenal នឹងត្រូវជួប Manchester City ក្នុងការប្រកួតដណ្ដើមពានរង្វាន់ Community Shield និងមុនការប្រកួតដំបូងនៃរដូវកាល Premier League ២០២៣-២៤ ទល់នឹង Nottingham Forest ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង