×

លីគបាល់ទាត់អេឡិចត្រូនិកកម្ពុជារដូវកាលដំបូង ចាប់ផ្ដើមជាផ្លូវការនៅល្ងាចនេះ

លីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា (e-Cambodian Premier League) រដូវកាលទីមួយ ត្រូវចាប់ផ្ដើមនៅល្ងាចថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីធ្វើការប្រកួតរៀងរាល់ថ្ងៃសុក្រស្វែងរកម្ចាស់ជើងឯក។

ក្នុងសប្ដាហ៍ទីមួយនេះ កីឡាករ MOT LY (តំណាងក្លិប PREY VENG FC) នឹងជួបកីឡាករ TIM VONGRAVUTH (តំណាងក្លិប NAGAWORLD FC) វេលាម៉ោង ៦ល្ងាច ដែលជាគូទីមួយ។ បន្ទាប់មកនឹងមានការប្រកួតគូជាបន្តបន្ទាប់ ដូចជា CHHAY SOVILA (VISAKHA FC) ប៉ះ NOUN RATANA (KIROVONG SOK SEN CHEY FC), PHANN VISETH (TIFFY ARMY) ប៉ះ PHOK SOPANHA (PREAH KHAN REACH SVAY RIENG FC), PIDOR KOLCHANRATANA (PHNOM PENH CROWN FC) ប៉ះ SRUN LYLY (BOEUNG KET FC) និង SONG VANDA (ISI DANGKOR SENCHEY FC) ប៉ះ RA SOPHEAK (ANGKOR TIGER FC)។

សូមជម្រាបថា កីឡាករនីមួយៗ តម្រូវឱ្យប្រើប្រាស់ក្រុមនៃក្របខណ្ឌ J-League សម្រាប់វិញ្ញាសា eFootball (Console)។ ដោយការចាប់ឆ្នោត ក្រុមដែលកីឡាករនីមួយៗត្រូវលេងបានធ្វើឡើងរួចរាល់កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅ។

កីឡាករ Tim Vongravuth នឹងប្រើប្រាស់ក្លិប Kawasaki Frontale,
កីឡាករ Pidor Kolchanratana កាន់ក្លិប Hokkaido Consadole Sapporo,
កីឡាករ Chhay Sovila កាន់ក្លិប FC. Tokyo,
កីឡាករ Phok Sophanha កាន់ក្លិប Kashima Antlers,
កីឡាករ Srun Lyly កាន់ក្លិប Nagoya Grampus,
កីឡាករ Phan Viseth កាន់ក្លិប Vissel Kobe,
កីឡាករ Ra Sopheak កាន់ក្លិប Cerezo Osaka,
កីឡាករ Noun Ratana កាន់ក្លិប Urawa Reds,
កីឡាករ Song Vanda កាន់ក្លិប Shonan Bellmare,
កីឡាករ Mot Ly កាន់ក្លិប Yokohama F. Marinos៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង