Liverpool ត្រៀមនឹងទទួលបានការដេញថ្លៃ ៦០លានផោនពីក្រុម Al-Ittihad សម្រាប់ Mohamed Salah ។ នេះបើយោងតាមរបាយការណ៍ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
Al-Ittihad ដែលបានបញ្ចប់ក្នុងនាមជាជើងឯកនៃ Saudi Pro League កាលពីរដូវកាលមុន បានចុះហត្ថលេខាជាមួយ Karim Benzema, N’Golo Kante និង Jota រួចមកហើយ។ Liverpool បានបាត់បង់កីឡាករ Jordan Henderson ទៅកាន់ក្លិប Al-Ettifaq រួចហើយ ខណៈដែល Fabinho បានបញ្ចប់ការផ្លាស់ទៅកាន់ក្លិប Al-Ittihad នៅអារ៉ាប៊ីសាអ៊ូឌីត កាលពីសប្តាហ៍មុន។
យោងតាមទូរទស្សន៍អារ៉ាប៊ីសាអ៊ូឌីត Al-Riyadiah បានឱ្យដឹងថាក្រុម Al-Ittihad កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់ Salah ដើម្បីពិភាក្សាអំពីការផ្ទេរដ៏មានសក្តានុពលមួយ មុនពេលចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករដើមរដូវកាលថ្មីនេះ។
ក្លិបអារ៉ាប៊ីសាអ៊ូឌីតនឹងផ្ដល់កុងត្រាសម្រាប់ Salah ដែលអាចឱ្យកីឡាករបាល់ទាត់អេហ្ស៊ីបរកបាន ១៥៥ លានផោន ក្នុងរយៈពេលពីររដូវកាល ហើយនឹងដាក់សំណើដេញថ្លៃ ៦០ លានផោនទៅ Liverpool ។
ប្រភពជិតស្និទ្ធនឹងកីឡាករបានប្រាប់ Al-Riyadiah ថា៖ “វាជាការពិត។ មានការចរចាររវាង Mohamed Salah និងក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ។ សំណើនេះគួរឱ្យចាប់អារម្មណ៍សម្រាប់តារាបាល់ទាត់អេហ្ស៊ីបដើម្បីមកលេងនៅអារ៉ាប៊ីសាអ៊ូឌីត។ Salah នៅតែល្អនៅក្នុងប្រទេសអង់គ្លេស។”
Salah បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំកាលពីខែកក្កដាឆ្នាំមុន ដែលឱ្យគាត់ទទួលបាន ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ពី Liverpool ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ក្នុងការបង្ហាញខ្លួន ៥១ លើកសម្រាប់ក្រុម Liverpool កាលពីរដូវកាលមុន៕