×

West Ham ចុះហត្ថលេខាជាមួយខ្សែបម្រើពីក្រុម Ajax តម្លៃ ៣៥លានផោន

ខ្សែបម្រើសញ្ជាតិម៉ិកស៊ិក Edson Alvarez នឹងពិនិត្យសុខភាពនៅថ្ងៃនេះ មុនពេលក្លាយជាកីឡាករចំណូលថ្មីដំបូងគេបង្អស់របស់ West Ham ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។

Alvarez គឺជាកីឡាករដែលទទួលការចាប់អារម្មណ៍ពីក្រុមញញួរយក្សក្នុងពេលមួយរយៈមកហើយ ហើយកិច្ចព្រមព្រៀងជាមួយ Ajax មានតម្លៃប្រហែល ៣៥ លានផោន។ កីឡាកររូបនេះ បានជួយឱ្យម៉ិចស៊ិកឈ្នះពានរង្វាន់ CONCACAF Gold Cup នៅសហរដ្ឋអាមេរិកក្នុងរដូវក្ដៅឆ្នាំនេះ។ កីឡាករវ័យ ២៥ ឆ្នាំដដែល ត្រូវបានគេមើលឃើញថាជាអ្នកជំនួសតំណែងសម្រាប់ Declan Rice ។

Alvarez ទើបតែត្រលប់មក Ajax វិញ សម្រាប់ការចាប់ផ្តើមហ្វឹកហាត់មុនបើករដូវកាលថ្មី។ ការមកដល់របស់ Alvarez នឹងផ្ដល់ដំណោះស្រាយសម្រាប់អ្នកចាត់ការទូទៅលោក David Moyes ដែលបានជួបការលំបាកក្នុងការនាំយកកីឡាករបន្ថែមចាប់តាំងពីការផ្ទេររបស់ Rice ទៅកាន់ក្រុម Arsenal ។

West Ham ក៏បានធ្វើការដេញថ្លៃសម្រាប់កីឡាកររបស់ Manchester United ចំនួនពីររូប ពោលគឺខ្សែការពារ Harry Maguire និងខ្សែបម្រើ Scott McTominay ប៉ុន្តែសំណើមិនទទួលបានជោគជ័យនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង