×

Spurs យល់ព្រមលើសំណើចុងក្រោយរបស់ Bayern Munich សម្រាប់ខ្សែប្រយុទ្ធ Harry Kane

Bayern Munich និង Tottenham Hotspur បានយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ដែលមានតម្លៃជាង ១០០ លានអឺរ៉ូ។

Kane វ័យ ៣០ ឆ្នាំនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Spurs ត្រូវបានរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌជាមួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich ផងដែរ។

ខ្សែប្រយុទ្ធរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Spurs ជាមួយនឹងគ្រាប់បាល់ ២៨០គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣៥ លើក។

Kane បានឈ្នះស្បែកជើងមាស Premier League ចំនួន៣ដង ក្នុងរដូវកាល ២០១៥-១៦, ២០១៦-១៧ និង ២០២០-២១ ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងឱ្យក្លិបក្នុងឆ្នាំ២០១២។

ក្នុងចំណោមគ្រាប់បាល់ទាំងនោះ Kane រកបាន២១៣គ្រាប់នៅក្របខណ្ឌ Premier League ក្នុង ៣២០ ប្រកួត។ Kane ត្រូវការតែ ៤៨ គ្រាប់ទៀតដើម្បីបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Alan Shearer ។

ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដែលមានគ្រាប់បាល់អន្តរជាតិចំនួន ៥៨គ្រាប់ Kane មិនដែលឈ្នះពានធំជាមួយក្លិប ឬប្រទេសនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង