×

ព្យាករណ៍EPL៖ Arsenalបើករដូវកាលប៉ះNott’m Forestផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅទូរទស្សន៍MyTVល្ងាចនេះ

ក្នុងការបើករដូវកាលនៃក្របខណ្ឌ Premier League ២០២៣-២៤ ក្រុមជើងឯករង Arsenal ធ្វើជាម្ចាស់ផ្ទះទទួល Nottingham Forest នៅកីឡដ្ឋាន Emirates ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ៦:២៥នាទីល្ងាចនេះតទៅ។

អ្នកចាត់ការ Mikel Arteta របស់ Arsenal មានបំណងប្រជែងជើងឯកក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីបានទិញ Declan Rice, Kai Havertz និង Jurrien Timber មកដល់កីឡដ្ឋាន Emirates ដើម្បីពង្រឹងក្រុមដែលបានបញ្ចប់លេខ២ តាមពីក្រោយក្រុម Manchester City ៥ពិន្ទុក្នុងរដូវកាលមុន។

ចំណែក Nottingham Forest បាននាំយក Anthony Elanga, Chris Wood និង Matt Turner មកពង្រឹងក្រុមនៅដើមរដូវកាលថ្មីនេះ។

ក្រុមរបស់លោក Arteta មិនមាន Gabriel Jesus និង Mohamed Elneny ដោយសាររបួស។ Oleksandr Zinchenko បានខកខាននៅក្នុងការប្រកួត Community Shield ទល់នឹង Manchester City។ Reiss Nelson, Albert Sambi Lokonga, Jorginho និង Folarin Balogun បានអវត្តមានកាលពីសប្ដាហ៍មុនផងដែរ។

Nottingham Forest កំពុងតាមដាន Felipe ដែលមានបញ្ហារបួសជង្គង់ ប៉ុន្តែអ្នកចាត់ការ Steve Cooper នឹងមិនអាចដាក់ Moussa Niakhate, Wayne Hennessey និង Omar Richards ឱ្យលេងបានទេ។ អ្នកចាំទីចំណូលថ្មី Matt Turner ដែលផ្ទេរពី Arsenal អាចបង្ហាញខ្លួនជាលើកដំបូងទល់នឹងក្រុមចាស់របស់ខ្លួន។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយក្នុងកម្មវិធីប្រកួតទាំងអស់ Arsenal ជួប Nott’m Forest ពុំសូវទទួលបានលទ្ធផលល្អនោះទេ ដោយចាញ់ ៣ដង និងឈ្នះ ២ដង។ ការជួបគ្នាចុងក្រោយកាលពីរដូវកាលមុន ក្រុមកាំភ្លើងធំបានរងបរាជ័យ ១-០ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ramsdale; White, Saliba, Gabriel, Timber; Odegaard, Partey, Rice; Saka, Havertz, Martinelli

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Nott’m Forest ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២៖

Turner; Worrall, Boly, McKenna; Aurier, Yates, Danilo, Mangala, Aina; Gibbs-White, Awoniyi 

CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Arsenal ២-០ Nott’m Forest ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង