Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីផ្ទេរខ្សែបម្រើ Moises Caicedo របស់ Brighton ក្នុងតម្លៃបំបែកកំណត់ត្រារបស់អង់គ្លេស ចំនួន ១១៥លានផោន។
សំណើរបស់ក្រុមតោខៀវ បានធ្វើឡើងបន្ទាប់ពី Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ១១១ លានផោនសម្រាប់កីឡាករអេក្វាឌ័រវ័យ ២១ ឆ្នាំកាលពីថ្ងៃសុក្រ។
ប៉ុន្តែសេចក្ដីរាយការណ៍បានបង្ហាញថា Caicedo បានផ្ដល់អាទិភាពដល់ក្រុម Chelsea ហើយទីបំផុតពួកគេបានជោគជ័យជាមួយនឹងការដេញថ្លៃមួយ បន្ទាប់ពីមានសំណើជាបន្តបន្ទាប់ដែលត្រូវបានបដិសេធដោយ Brighton ។
តម្លៃនេះមានន័យថា Chelsea នឹងបំបែកកំណត់ត្រារបស់អង់គ្លេស បន្ទាប់ពីការទិញខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ក្នុងតម្លៃ ១០៧ លានផោនក្នុងឆ្នាំ២០២៣។ Caicedo នៅត្រូវពិនិត្យសុខភាពមុននឹងការផ្ទេរណាមួយអាចកើតឡើង។
Caicedo បានចូលរួមជាមួយ Brighton ពីក្រុម Independiente del Valle នៅប្រទេសអេក្វាឌ័រ ក្នុងតម្លៃ ៤លានផោន កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយបង្ហាញខ្លួនជាលើកដំបូងនៅក្របខណ្ឌ Premier League កាលពីខែមេសា ឆ្នាំ២០២២។
Caicedo នឹងក្លាយជាកីឡាករចំណូលថ្មីទី៨ របស់ Chelsea នៅរដូវក្តៅនេះ បន្ទាប់ពី Axel Disasi, Christopher Nkunku, Nicolas Jackson, Lesley Ugochukwu, Angelo Gabriel, Robert Sanchez និង Diego Moreira ។
កីឡាករដែលបានចាកចេញពី Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករឆ្នាំនេះ មានដូចជា Mateo Kovacic, Edouard Mendy, Kalidou Koulibaly, N’Golo Kante, Mason Mount, Kai Havertz, Christian Pulisic, Ruben Loftus-Cheek, Ethan Ampadu, Pierre Emerick-Aubameyang, Abdul Rahman Baba និងអតីតប្រធានក្រុម Cesar Azpilicueta ៕