×

West Ham ទំនងត្រូវរកជម្រើសផ្សេង ក្រោយការចរចាផ្ទេរ Harry Maguire ត្រូវបានផ្អាក

សារព័ត៌មាន BBC នៅអង់គ្លេសបានឱ្យដឹងថា ការចរចាផ្ទេរខ្សែការពារ Harry Maguire ទៅកាន់ក្លិប West Ham United ហាក់ប្រឈមនឹងបញ្ហាជាប់គាំង ដោយសារសាមីកីឡាករ ហាក់មិនប្រាកដចិត្តថា គេនឹងផ្លាស់ទៅក្លិបនេះឬយ៉ាងណានៅឡើយទេ។

ជាការពិត Maguire មានការលំបាកក្នុងការទទួលបានឱកាសលេងនៅ Manchester United ហើយត្រូវបានដកស្លាកប្រធានក្រុម។ កីឡាករអង់គ្លេសរូបនេះ អង្គុយកៅអីបម្រុង ក្នុងការប្រកួតដែល Man UTD ទទួលបានជ័យជម្នះ ១-០ លើ Wolves កាលពីថ្ងៃចន្ទ ប៉ុន្ដែគេក៏មិនស្ថិតនៅក្នុងចំណោមកីឡាករ៥រូប ដែលប្ដូរចូលដែរ។

មុនការប្រកួតនោះ លោក Ten Hag បាននិយាយថា Maguire គួរតែព្យាយាមប្រជែងតំណែងខ្លួនមកវិញ ឬគេអាចនឹងចាកចេញពី Man UTD ប្រសិនបើគេមិនមានទំនុកចិត្តគ្រប់គ្រាន់ ក្នុងការប្រជែងតំណែងក្នុងក្រុម។
វានៅតែអាចមានលទ្ធភាព ដែល West Ham អាចនឹងបន្ដការចរចាជាមួយកីឡាករវ័យ៣០ឆ្នាំ ប៉ុន្ដែប៉ុន្តែក្រុមញញួរយក្សមិនបានទទួលការឆ្លើយតបពី Maguire អំពីពេលវេលាណាដែលកិច្ចព្រមព្រៀងនេះអាចត្រូវបានបញ្ចប់នោះទេ ទោះបីជាវាត្រូវបានគេយល់ថា រូបគេមានឆន្ទៈក្នុងការផ្លាស់ទៅកីឡដ្ឋាន London Stadium ក៏ដោយ។

ឥឡូវ មានការរាយការណ៍បន្ថែមថា គ្រូបង្វឹក West Ham United លោក David Moyes កំពុងស្វែងរកជម្រើសផ្សេងមួយទៀត ប្រសិនបើស្ថានភាពរបស់ Harry Maguire នៅតែបន្ដមានសភាពបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង