ក្លិប Man City បានទទួលយកសំណើពីក្លិប Al-Nassr នៃក្របខណ្ឌ Saudi Pro League សម្រាប់ការផ្ទេរខ្សែការពារ Aymeric Laporte ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេសកាលពីថ្ងៃពុធ។
កីឡាករជម្រើសជាតិអេស្ប៉ាញបានបង្ហាញខ្លួន ១៨០ ប្រកួតឱ្យក្រុមរហស្សនាមមេឃខៀវ ចាប់តាំងពីផ្ទេរពី Atheltic Bilbao ក្នុងឆ្នាំ ២០១៧ ដោយស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និងឈ្នះពានរង្វាន់ Premier League ៥ដង FA Cup ២ដង EFL Cup ៣ដង និង UEFA Champions League ១ដង។
យ៉ាងណា Laporte ហាក់ពុំស្ថិតនៅក្នុងជម្រើសចាំបាច់ ក្នុងក្រុម Man City ដែលដឹកនាំដោយលោក Pep Guardiola នោះទេ ដោយគ្រូបង្វឹករូបនេះពេញចិត្ត ភាពជាដៃគូរបស់ John Stones និង Ruben Dias ជាង។
Man City ក៏បាននាំយកខ្សែការពារកណ្តាលវ័យ ២១ ឆ្នាំ Josko Gvardiol ដែលជាខ្សែការពារថ្លៃបំផុតទីពីរក្នុងប្រវត្តិសាស្ត្រ នៅពេលដែលពួកគេបានចុះហត្ថលេខាលើកីឡាករអន្តរជាតិក្រូអាតក្នុងតម្លៃ ៧៧ លានផោនពី RB Leipzig កាលពីដើមខែនេះ។
យោងតាមប្រភពពី The Athletic បានរាយការណ៍ថា Man City មានឆន្ទៈក្នុងការលក់ Laporte នៅក្នុងរដូវក្ដៅនេះ ហើយកីឡាករផ្ទាល់ក៏មានការបើកចំហរក្នុងការចាកចេញផងដែរ។
ក្លិប Al-Nassr បានសម្រេចការផ្ទេរ Sadio Mane ដើម្បីជួយពង្រឹងតំបន់ប្រយុទ្ធជាមួយតារាឆ្នើម Cristiano Ronaldo រួចរាល់ហើយ ខណៈបច្ចុប្បន្នក្លិបអារ៉ាប៊ីសាអ៊ូឌីតមួយនេះ សម្លឹងឃើញការពង្រឹងតំបន់ការពារវិញម្ដង។ ក្លិបនេះ ក៏ត្រូវបានរាយការណ៍ថា កំពុងបង្ហាញចំណាប់អារម្មណ៍ទៅលើ អ្នកចាំទី Alisson របស់ក្លិប Liverpool ផងដែរ៕
<iframe src=”https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2Fcbssports.kh%2Fvideos%2F940593553678125%2F&show_text=false&width=560&t=0″ width=”560″ height=”314″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowfullscreen=”true” allow=”autoplay; clipboard-write; encrypted-media; picture-in-picture; web-share” allowFullScreen=”true”></iframe>