ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់ថា ខ្សែការពារ Jurrien Timber បានរងរបួសរហែកសរសៃជង្គង់ ACL អំឡុងពេលការប្រកួតក្នុងក្របខណ្ឌ Premier League ជាមួយ Nottingham Forest កាលពីសប្ដាហ៍មុន ហើយនឹងត្រូវទទួលការវះកាត់ដែលអាចឱ្យរូបគេមិនអាចចូលទីលានប្រកួតបានក្នុងរយៈពេលយូរ។
ខ្សែការពារដែលបានផ្ទេរពីក្រុម Ajax នៅក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាលថ្មីនេះ បានរងរបួសខ្លួនឯង ពេលប្រជែងជាមួយកីឡាករ Brennan Johnson នៅចុងវគ្គទីមួយ។ ទោះបីជារូបគេបានបន្តចាប់ផ្តើមតង់ទីពីរក៏ដោយ ក៏រូបគេមិនអាចទ្រាំនឹងរបួសបានឡើយ និងត្រូវបានប្ដូរចេញនៅនាទីទី៥០។
សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា៖ “បន្ថែមលើការវាយតម្លៃលម្អិតជាមួយអ្នកឯកទេសតាំងពីថ្ងៃសៅរ៍មក យើងអាចបញ្ជាក់បានថា Jurrien Timber បានរងរបួសសរសៃជង្គង់នៅលើជង្គង់ខាងស្តាំរបស់គាត់”។
“Jurrien នឹងទទួលការវះកាត់នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយនឹងអវត្តមានក្នុងរយៈពេលជាក់លាក់មួយ”៕