×

Maguire សម្រេចមិនចេញពី Man UTD ហើយសន្យាដណ្តើមជម្រើសដំបូងមកវិញ

ការផ្លាស់ប្តូររបស់ Harry Maguire ទៅកាន់ West Ham United ត្រូវបានបិទបញ្ចប់ ស្របពេលចេតនារបស់ខ្សែការពារអង់គ្លេសរូបនេះ បន្តស្នាក់នៅ Manchester United ដោយដាក់គោលដៅប្រជែងយកតំណែងជម្រើសដំបូងរបស់ខ្លួនមកវិញ។

ខ្សែការពារអន្តរជាតិអង់គ្លេសវ័យ ៣០ឆ្នាំ ដំបូងឡើយ បានត្រូវរូវគ្នាក្នុងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ West Ham បន្ទាប់ពីតម្លៃ៣៨លានដុល្លារត្រូវបានព្រមព្រៀងគ្នារវាងក្លិប និងក្លិប។ បំណងចង់ចាកចេញពី Old Trafford របស់ Maguire បន្ទាប់ពីរូបគេបានតស៊ូសម្រាប់ឱកាសក្នុងក្រុមដំបូងកាលពីរដូវកាលមុន ប៉ុន្តែនៅតែធ្វើមិនបានល្អ ហើយត្រូវបានដកចេញពីតំណែងប្រធានក្រុមនៅរដូវកាលនេះថែមទៀត។

ស្របពេល Man Utd និង West Ham ស្ថិតនៅការចរចាលើការផ្ទេរ Maguire អ្នកចាត់ការទូទៅលោក Erik ten Hag បានផ្តល់ដំបូន្មានឱ្យកូនក្រុមរបស់ខ្លួនរូបនេះពីរជម្រើស។ អ្នកចាត់ការបិសាចក្រហមឱ្យយោបល់ទៅ Maguire ថាគួរប្រឹងប្រជែងតំណែង១១ដំបូងនៅ Man Utd ឬក៏ចាកចេញ។

ប្រភពជិតស្និទ្ធនឹង Maguire បាននិយាយថាខ្សែការពាររូបនេះចង់បន្តស្នាក់នៅជាមួយបិសាចក្រហម ដោយជឿជាក់នឹងដណ្តើមយកតំណែង១១នាក់មកវិញ។
Maguire គោរពក្លិប West Ham និងអ្នកចាត់ការ David Moyes ប៉ុន្តែខ្សែការពារអង់គ្លេសបដិសេធមិនដែលមានកិច្ចព្រមព្រៀងណាមួយ”លើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ West Ham ឡើយ។

ប្រកួតដំបូងក្នុងលីគកំពូល Premier League របស់អង់គ្លេស Maguire នៅតែស្ថិតក្នុងកៅអីបម្រុងដដែល ខណៈ Man Utd ឈ្នះ Wolves ១-០។ ជំនួបនោះ អ្នកចាត់ការ Erik ten Hag បានផ្លាស់ប្តូរកីឡាករបម្រុងចំនួន៥នាក់ ក្នុងនោះមានការផ្លាស់ប្តូរខ្សែការពារកណ្តាល Lisandro Martinez ជាមួយ Victor Lindelof នៅតង់ទីមួយ ស្របពេល Maguire មិនត្រូវបានប្តូរចូលឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង