Chelsea បានបញ្ចប់ការចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Romeo Lavia ពី Southampton ក្នុងតម្លៃ ៥៣ លានផោន ដែលអាចមានការកើនឡើងជាមួយនឹងប្រាក់បន្ថែម ៥លានផោនទៀត។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៧ ឆ្នាំ។ គេបានបង្ហាញខ្លួនចំនួន ៣៤លើកក្នុងកម្មវិធីប្រកួតទាំងអស់ កាលពីរដូវកាលមុន ប៉ុន្តែក្រុម Southampton បានធ្លាក់ពីក្របខណ្ឌ Premier League ។
កីឡាករដែលបានឆ្លងកាត់ថ្នាលយុវជននៅក្រុម Anderlecht បានផ្លាស់ទៅ Manchester City ក្នុងឆ្នាំ ២០២០។ កីឡាករវ័យក្មេងរូបនេះ បានបង្ហាញខ្លួនត្រឹមតែពីរលើកនៅ Man City ក្នុងការប្រកួត FA Cup និង Carabao Cup ហើយបានចូលរួមជាមួយ Southampton ក្នុងខែកក្កដា ឆ្នាំ២០២២ ក្នុងតម្លៃ ១០,៥ លានផោន។
Chelsea នឹងមានការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ West Ham នៅសប្ដាហ៍ទីពីរ ក្របខណ្ឌ Premier League ដែលនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នាថ្ងៃអាទិត្យ ទី២០ ខែសីហា វេលាម៉ោង ១០:២៥ នាទីយប់តទៅ៕