×

ព្យាករណ៍EPL៖ គូពិសេសយប់នេះ Spurs ប្រកួតទល់នឹងMan Utd ផ្សាយបន្តផ្ទាល់នៅMyTV

អ្នកចាត់ការថ្មី Ange Postecolgou នឹងមានការងារធ្ងន់នៅកីឡដ្ឋាន Tottenham Hotspur នៅពេលដឹកនាំកូនក្រុមរបស់គាត់ស្វាគមន៍ក្រុមភ្ញៀវ Manchester United ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទីពីរ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ១១:២៥ នាទីយប់តទៅ។

សករាជថ្មីរបស់ Spurs បានចាប់ផ្តើមជាមួយនឹងលទ្ធផលស្មើ ២-២ ជាមួយ Brentford កាលពីថ្ងៃប្រកួតបើករដូវកាលថ្មី។ កំណត់ត្រារបស់ Spurs ទល់នឹងក្រុមបិសាចក្រហមមិនសូវល្អទេ ចាប់តាំងពីការទទួលជ័យជម្នះ ៦-១ របស់ពួកគេនៅកីឡដ្ឋាន Old Trafford កាលពី៣ឆ្នាំមុន។

Man Utd បានយកឈ្នះ Wolverhampton Wanderers យ៉ាងលំបាក ក្នុងការប្រកួតបើកឆាក ទោះបីជាក្រុមចចកមានឱកាសជាច្រើនក្នុងការស្វែងរកគ្រាប់បាល់ប៉ុន្តែមិនបានសម្រេច។

Cristian Romero របស់ Spurs បានប៉ះទង្គិចក្បាលពេលជួបជាមួយ Brentford ប៉ុន្តែទំនងជាអាចបង្ហាញខ្លួនក្នុងការប្រកួតយប់នេះ។ Bryan Gil នៅតែអវត្តមានសម្រាប់ក្រុមម្ចាស់ផ្ទះ។

សម្រាប់ Man Utd គេកំពុងរង់ចាំការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែប្រយុទ្ធថ្មី Rasmus Hojlund ដែលស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយពីរបួសស្រាល។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ មានលទ្ធផល ស្មើគ្នា១ដង ហើយ Man Utd ឈ្នះ ៤ដង។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Vicario; Emerson, Romero, Van de Ven, Udogie; Bissouma, Sarr, Maddison; Kulusevski, Richarlison, Son

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

Onana; Wan-Bissaka, Varane, Martinez, Shaw; Casemiro, McTominay; Antony, Fernandes, Mount; Rashford

CBS Sports ទស្សន៍ទាយថា លទ្ធផលរវាងក្រុមទាំងពីរគឺ៖ Spurs ១-២ Man Utd ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង