×

ព្យាករណ៍EPL៖ West Hamប្រកួតទល់នឹងChelsea ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅទូរទស្សន៍CTNយប់នេះ

West Ham នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Chelsea នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទីពីរ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:២៥ នាទីយប់នេះតទៅ។

ក្រុមតោខៀវ Chelsea បានធ្វើការចំណាយយ៉ាងច្រើនក្នុងទីផ្សារដោះដូរកីឡាករនៅរដូវកាលថ្មីនេះ ហើយក៏ជាក្រុមដែលវិនិយោគលើកីឡាករថ្មីៗច្រើនជាងក្រុមដទៃទៀតនៅក្របខណ្ឌ Premier League ។ ក្រុមទាំងពីរ បានទទួលលទ្ធផលស្មើ ១-១ ដូចគ្នាក្នុងការចាប់ផ្ដើមយុទ្ធនាការ EPL ២០២៣-២៤ ។

Edson Alvarez បានចូលហ្វឹកហាត់តិចតួច ដែលមិនទំនងជាអាចលេងជម្រើស១១នាក់ដំបូងសម្រាប់ West Ham ឡើយ។

ទន្ទឹមនឹងនោះ Chelsea បានបាត់បង់ប្រធានក្រុម Reece James បន្ទាប់ពីជួបនូវបញ្ហារបួសអំឡុងពេលហ្វឹកហាត់។ Noni Madueke ស្ថិតនៅលើកៅអីបម្រុងកាលពីសប្តាហ៍មុន។ Moises Caicedo អាចនឹងបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីផ្ទេរពី Brighton ក្នុងតម្លៃ ១១៥លានផោន។ Benoit Badiashile, Trevoh Chalobah និង Wesley Fofana និង Christopher Nkunku សុទ្ធតែរងរបួស។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ មានឈ្នះនិងចាញ់ដូចគ្នា ដោយ Chelsea ឈ្នះ៣ដង West Ham ឈ្នះ ១ដង និងស្មើគ្នា ១ដង។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Areola; Coufal, Zouma, Aguerd, Emerson; Paqueta, Ward-Prowse, Soucek; Benrahma, Antonio, Bowen

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-២-១ ៖

Sanchez; Disasi, Silva, Colwill; Gusto, Caicedo, Fernandez, Chilwell; Gallagher, Sterling; Jackson

CBS Sports ទស្សន៍ទាយថា លទ្ធផលរវាងក្រុមទាំងពីរគឺ៖ West Ham ១-១ Chelsea ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង