ក្លិប Manchester City បានយល់ព្រមចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ីក Jeremy Doku ពីក្លិប Rennes ក្នុងកិច្ចព្រមព្រៀងតម្លៃ ៥៥,៤ លានផោន។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ រកបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ៩២ លើកសម្រាប់ក្រុមនៅក្របខណ្ឌ Ligue 1 ។ Doku នឹងក្លាយជាកីឡាករសំខាន់ទី៣របស់ Man City ក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាល២០២៣-២៤ បន្ទាប់ពី Mateo Kovacic ផ្ទេរពី Chelsea ក្នុងតម្លៃ ២៥ លានផោន និង Josko Gvardiol ចូលរួមពី RB Leipzig ក្នុងតម្លៃ ៧៧ លានផោន។
Doku នឹងធ្វើដំណើរទៅកាន់ទីក្រុង Manchester ទៅពិនិត្យសុខភាព មុនពេលការផ្ទេរត្រូវបានបញ្ចប់។ ក្រុមរបស់លោក Pep Guardiola កំពុងពង្រឹងតំបន់បម្រើស្លាបឡើងវិញ បន្ទាប់ពី Riyad Mahrez បានចាកចេញ ទៅចូលរួមជាមួយក្រុម Al-Ahli នៅក្របខណ្ឌ Saudi Pro League ហើយ Ilkay Gundogan បានផ្លាស់ទៅក្រុម Barcelona ។
ថ្មីៗនេះ Man City បានទទួលយកសំណើរពីក្រុម Al-Nassr សម្រាប់ខ្សែការពារ Aymeric Laporte ខណៈខ្សែការពារព័រទុយហ្គាល់ Joao Cancelo គ្រោងនឹងចូលរួមជាមួយ Barcelona ៕