×

Gerrard ច្រានចោលការផ្ទេរMason Greenwood ទៅក្លិប Al Ettifaqនៅអារ៉ាប៊ីសាអ៊ូឌីត

លោក Steven Gerrard បានបញ្ជាក់ថាក្លិប Al Ettifaq មិនបានទាក់ទងខ្សែប្រយុទ្ធ Mason Greenwood របស់ Man United ដើម្បីនាំយករូបគេមកកាន់ក្របខណ្ឌ Saudi Pro League ឡើយ បន្ទាប់ពីក្រុមបិសាចក្រហម បានធ្វើការសម្រេចចិត្តលើអនាគតរបស់កីឡាករអង់គ្លេសរូបនេះ កាលពីថ្ងៃចន្ទ។

Man United បានសម្រេចចិត្តថា Greenwood នឹងមិនអាចបន្តអាជីពរបស់គេជាមួយក្លិបពួកគេបានឡើយ ហើយនឹងត្រូវចាកចេញពីកីឡដ្ឋាន Old Trafford ក្នុងពេលឆាប់ៗនេះ ដើម្បីទៅលេងបាល់ទាត់នៅកន្លែងផ្សេង។

ក្លិបជាច្រើននៅអង់គ្លេស ទំនងជាមិនពាក់ព័ន្ធនឹងការផ្ទេរកីឡាករវ័យ ២១ ឆ្នាំនេះទេ បន្ទាប់ពីមានរឿងអាស្រូវតាំងពីខែមករា ឆ្នាំ២០២២ ប៉ុន្តែមានពាក្យចចាមអារ៉ាមអំពីការផ្ទេរទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Ettifaq ។ ជុំវិញការលើកឡើងនេះ លោក Steven Gerrard ដែលជាវីរបុរស Liverpool កំពុងដឹកនាំក្រុម Al Ettifaq បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនេះថា វាជាព័ត៌មានក្លែងក្លាយ ។

មានសេចក្ដីរាយការណ៍ថា ប្រភពជិតស្និទ្ធនឹងក្រុមនៅក្របខណ្ឌ Saudi Pro League មានបំណងផ្ទេរ Greenwood ជាមួយនឹងការផ្ដល់ជូនថ្លៃនឿយហត់ ១០លានផោនក្នុងមួយឆ្នាំ។ Greenwood នឹងមានការលំបាកក្នុងការស្វែងរកក្លិបថ្មីដើម្បីលេងបាល់ទាត់ឡើងវិញ បន្ទាប់ពីចាកចេញពី Man United ដោយសារការមកដល់របស់គេ ទំនងជានឹងបង្កឱ្យមានប្រតិកម្មអ្នកគាំទ្រក្លិបនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង