×

Bernardo Silva បន្តកុងត្រា១ឆ្នាំជាមួយ Man City

Bernardo Silva បានបន្តកិច្ចសន្យារយៈពេលមួយឆ្នាំនៅ Manchester City ដែលនឹងរក្សារូបគេនៅក្លិបរហូតដល់ឆ្នាំ២០២៦។

Silva វ័យ ២៩ឆ្នាំ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិប Barcelona ក្នុងពេលកន្លងមក ហើយក៏មានការរាយការណ៍ពីចំណាប់អារម្មណ៍ពី Paris St-Germain និង Al-Hilal ផងដែរ។

លោក Pep Guardiola គ្រូបង្វឹករបស់ City បានបាត់បង់ប្រធានក្រុម Ilkay Gundogan ទៅ Barcelona កាលពីដើមរដូវក្តៅនេះ ខណៈដែល Riyad Mahrez បានផ្លាស់ទៅ Al-Ahli ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ខ្សែការពារ Aymeric Laporte ក៏បានប្រាប់ពីការចាកចេញផងដែរ បន្ទាប់ពីបានបង្ហោះវីដេអូលាទៅកាន់អ្នកគាំទ្ររបស់ក្លិបនៅលើ Instagram ។ Laporte ត្រូវបានគេរាយការណ៍ថាបានយល់ព្រមចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បន្ទាប់ពីរយៈពេល ៥ ឆ្នាំកន្លះនៅក្នុងក្របខណ្ឌ Premier League ។

លោក Guardiola បានបន្ថែមលើខ្សែបម្រើកណ្តាលកីឡាករក្រូអាត Mateo Kovacic ចូលរួមពី Chelsea ខណៈ Man City ក៏បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបបែលហ្ស៊ីក Jeremy Doku របស់ Rennes ក្នុងតម្លៃ ៥៥,៤ លានផោន។

Silva ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៨ ដងក្នុងការបង្ហាញខ្លួន ៥៥ លើក ជួយ City ឈ្នះពានរង្វាន់ Premier League, Champions League និង FA Cup កាលពីរដូវកាលមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង