×

Man Utd កាន់តែលំបាកនៅដើមរដូវកាលថ្មី ក្រោយ Luke Shaw របួស

ខ្សែការពារ Luke Shaw របស់ Manchester United នឹងត្រូវនៅក្រៅទីលានប្រកួត ដោយសាររងរបួសសាច់ដុំ ដែលអាចអវត្តមានរយៈពេលយូរ។

ក្រុមបិសាចក្រហម Man Utd នឹងប្រកាសពីរយៈពេលនៃការសម្រាករបស់ខ្សែការពារស្លាបឆ្វេងរូបនេះ ប៉ុន្តែរបួសនេះ អាចឱ្យកីឡាករវ័យ ២៨ឆ្នាំ មិនអាចលេងបានលើសពី ២សប្ដាហ៍។ ខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នឹងខកខានការប្រកួតរបស់អង់គ្លេសទល់នឹងអ៊ុយក្រែន និងស្កុតឡែន នៅខែក្រោយ។

កាន់តែអាក្រក់សម្រាប់អ្នកចាត់ការ Erik ten Hag បន្ទាប់ពីខ្សែការពារស្លាបឆ្វេងជម្រើសទីពីរ Tyrell Malacia ក៏អវត្តមានដែរ។ ទន្ទឹមនឹងនេះដែរ Brandon Williams ក៏ត្រូវបានខ្ចីជើងទៅក្លិប Ipswich Town ។ ជម្រើសចុងក្រោយ គឺ Diogo Dalot ខ្សែការពារស្លាបស្ដាំ ធ្លាប់ត្រូវបានអ្នកចាត់ការ Man Utd ដាក់ឱ្យលេងនៅស្លាបឆ្វេងផងដែរ។

បច្ចុប្បន្ន Man Utd ក៏គ្មានខ្សែបម្រើ Mason Mount និងខ្សែប្រយុទ្ធ Rasmus Hojlund ដោយសាររបួសផងដែរ។

ការចាប់ផ្ដើមរដូវកាលថ្មីរបស់ United បានយកឈ្នះ Wolves ដោយលទ្ធផល ១-០ ប៉ុន្តែបានចាញ់ Tottenham Hotspur ២-០ ។

ការប្រកួតបន្ទាប់ Man Utd នឹងបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុមភ្ញៀវ Nottingham Forest ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នាថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:៥៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង