×

Aymeric Laporte សម្រេចទៅចូលរួមនៅ Al Nassr

ខ្សែការពារ Aymeric Laporte បានជ្រើសយកការចែកផ្លូវជាមួយ Man City រួចផ្ទេរទៅទ្រនំថ្មី Al-Nassr ជាផ្លូវការហើយ ក្នុងតម្លៃខ្លួន ២៣ លានផោន ឬ ២៩ លានដុល្លារ ។

កីឡាករ វ័យ ២៩ ឆ្នាំ ហាក់ដាក់ខ្លួនច្បាស់គេមិនអាចប្រជែងឈ្នះតំណែងខ្សែការពារថ្មី Josko Gvardiol ទើបសម្រេចផ្លាស់ទៅកាន់ក្លិបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។

Aymeric Laporte បង្ហាញខ្លួន ១៨០ ប្រកួតឱ្យ Man City បាននិយាយអំពីផ្ទេរមកក្លឹបថ្មីយ៉ាងដូច្នេះថា៖ “ខ្ញុំមានមោទកភាពដែលបង្ហាញខ្លួនជាមួយ Man City នៅ ៦ រដូវកាលចុងក្រោយ ពេលខ្ញុំមកដល់ដំបូងពិតជារំភើប តែយ៉ាងណាមិនស្រមៃនឹងអាចជោគជ័យដូចអ្វីយើងសម្រេចនោះទេ ហើយខ្ញុំក៏រីករាយជាមួយក្លិបថ្មីនៅពេលនេះដែរ។”

Aymeric Laporte ជាកីឡាករមួយរូបទៀតដែលបានផ្លាស់ចេញពី Man City ទៅកាន់ក្លិបលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ដោយកន្លងទៅ ក៏ទើបតែមានសមាជិក Man City មួយរូបផ្ទេរទៅទីនោះផងដែរ គឺ Riyad Mahrez ទៅ Al-Ahli៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង