គ្រូបង្វឹកលោក Carlo Ancelotti បានបញ្ជាក់ថា អ្នកចាំទី Kepa Arrizabalaga នឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Real Madrid ក្នុងការប្រកួតទល់នឹង Celta Vigo។
Kepa បានអង្គុយបម្រុង ក្នុងការប្រកួតកាលពីចុងសប្ដាហ៍មុន ក្រោយផ្លាស់ពី Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង ដោយ Andriy Lunin លេងនៅក្នុងជម្រើស១១នាក់។
ប៉ុន្ដែបន្ទាប់ពីចូលរួមការហ្វឹកហាត់បានមួយសប្ដាហ៍ លោក Ancelotti មានទំនុកចិត្តគ្រប់គ្រាន់ដើម្បីដាក់ Kepa អោយលេងក្នុងជម្រើស១១នាក់ដំបូង។
Kepa Arrizabalaga ត្រូវបាន Chelsea នាំយកទៅចូលរួម Chelsea ជំនួស Thibaut Courtois ដែលបានផ្លាស់មកកាន់ Real Madrid ក្នុងឆ្នាំ២០១៨ ហើយកីឡាករអេស្ប៉ាញ ក៏នឹងមកជំនួសតារាឆ្នើមបែលហ្ស៊ីកជាថ្មីនៅ Real Madrid៕