×

Santos ខ្សែបម្រើមិនត្រូវបានប្រើប្រាស់ដោយគ្រូChelsea ត្រូវNott’m Forestខ្ចីជើងពេញមួយរដូវកាល

កីឡាករ Andrey Santos របស់ Chelsea ត្រូវបាន Nottingham Forest ខ្ចីជើងពេញមួយរដូវកាល បន្ទាប់ពីមិនបានជាប់ក្នុងបញ្ជីកីឡាករប្រកួតទល់នឹង West Ham របស់លោក Mauricio Pochettino ។

ខ្សែបម្រើវ័យ ១៩ ឆ្នាំ បានសម្រេចចិត្តផ្លាស់ទៅកីឡដ្ឋាន City Ground ក្រោយផ្ទេរពីក្លិប Vasco da Gama នៅប្រទេសប្រេស៊ីល ក្នុងតម្លៃ ១៦ លានផោន កាលពីខែមករា ប៉ុន្តែលោក Pochettino មិនប្រើប្រាស់កីឡាកររូបនេះក្នុងផែនការរបស់គាត់ឡើយ។ Chelsea បានចុះហត្ថលេខាយកខ្សែបម្រើកណ្តាលចំនួន៣នាក់បន្ថែម រួមមាន Moises Caicedo, Romeo Lavia និង Lesley Ugochukwu ដែលធ្វើឱ្យក្រុមតោខៀវចាយអស់ប្រហែល ២០០ លានផោន។

Santos ចូលរួមជាមួយក្រុមរបស់អ្នកចាត់ការ Steve Cooper ក្នុងគោលបំណងបានលេងជាជម្រើស១១នាក់ដំបូង ដែលនៅក្លិបនេះរូបគេអាចលេងជាមួយកីឡាករប្រេស៊ីល២នាក់ គឺ Danilo និង Felipe ។

Santos អាចបំពេញឯកសារផ្ទេររួចរាល់ ដើម្បីបង្ហាញខ្លួនជាលើកដំបូងទល់នឹង Manchester United នៅកីឡដ្ឋាន Old Trafford នាថ្ងៃសៅរ៍ ទី២៦ ខែសីហា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ៨:៥៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង