Manchester United ត្រូវការជ័យជម្នះដើម្បីស្អំចិត្តអ្នកគាំទ្ររបស់ខ្លួនក្រោយខកចិត្តកាលពីប្រកួតមុន នៅពេលដែលពួកគេស្វាគមន៍ក្រុម Nottingham Forest ក្នុងការប្រកួតក្របខណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ៨:៥៥ យប់នេះតទៅ។
ក្រោយយកឈ្នះលើក្រុម Wolves យ៉ាងលំបាកលំបិន ក្រុមបិសាចក្រហម Manchester United ត្រូវបានក្រុមម្ចាស់ផ្ទះ Tottenham Hotspur លត់ក្នុងលទ្ធផល ២-០ កាលពីសប្ដាហ៍មុន។
ចំណែក Nottingham Forest ក៏បង្ហាញពីសញ្ញាល្អផងដែរ បន្ទាប់ពីឈ្នះលើក្រុមចំណូលថ្មី Sheffield United និងរកបាន១គ្រាប់លើក្រុមខ្លាំង Arsenal កាលពីប្រកួតបើកឆាកក្របខណ្ឌ Premier League ទោះបីជាលទ្ធផលបរាជ័យ ២-១ ក៏ដោយ។
មុនឈានចូលការប្រកួតយប់នេះ Man Utd បានបាត់បង់ខ្សែបម្រើ Mason Mount ដែលបានរងរបួស និងតម្រូវឱ្យសម្រាកពីរបីសប្តាហ៍។ Luke Shaw ត្រូវបានបញ្ជាក់ដែរថា មានបញ្ហារបួស។ Harry Maguire បានជាសះស្បើយឡើងវិញ ប៉ុន្តែមិនរំពឹងថានឹងជាប់ជម្រើស១១នាក់ដំបូងឡើយ ខណៈខ្សែប្រយុទ្ធចំណូលថ្មី Rasmus Hojlund ទំនងជាអាចបង្ហាញខ្លួនជាលើកដំបូងនៅខែក្រោយ។
Nottingham Forest បានបាត់បង់កីឡាករចំណូលថ្មី Ola Aina ដោយសាររបួស ក្នុងការហ្វឹកហាត់កាលពីសប្តាហ៍មុន។ កីឡាករចំណូលថ្មី Gonzalo Montiel អាចទទួលបានជម្រើសដំបូងក្រោយមកដល់ក្នុងលក្ខខណ្ឌខ្ចីជើងនាពេលថ្មីៗនេះ។ បន្ទាប់ពីយកឈ្នះលើក្រុម Sheffield United កាលពីចុងសប្តាហ៍មុន Forest ត្រូវបានគេរំពឹងថានឹងដាក់ក្រុមដូចគ្នាសម្រាប់ការប្រកួតនេះនៅ Old Trafford ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Onana; Wan-Bissaka, Varane, Martinez, Dalot; Casemiro, Eriksen; Antony, Fernandes, Sancho; Rashford
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Nott’m Forest ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Turner; Boly, Worrall, McKenna; Aurier, Danilo, Mangala, Williams; Johnson, Awoniyi, Gibbs-White
CBS Sports ទស្សន៍ទាញថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Man Utd ១-០ Nottingham Forest ៕