×

ព្យាករណ៍EPL៖ គូពិសេស Newcastleប្រកួតទល់នឹងLiverpool ផ្សាយបន្តផ្ទាល់នៅCTNយប់នេះ

បន្ទាប់ពីទទួលបាន ៤ ពិន្ទុពីការប្រកួត២លើកនៅដើមរដូវកាលថ្មីនេះ Liverpool នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន St. James’ Park ដើម្បីប្រកួតទល់នឹង Newcastle United ដែលមាន ៣ពិន្ទុក្នុង២ប្រកួត ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:២៥ នាទីយប់នេះតទៅ។

តំបន់ប្រយុទ្ធរបស់ Liverpool មិនដែលមានបញ្ហានោះទេ ប៉ុន្តែខ្សែការពារនឹងប្រុងប្រយ័ត្នចំពោះ Newcastle ដែលបានស៊ុតបាល់បញ្ចូលទី ៥គ្រាប់លើក្រុម Aston Villa នៅថ្ងៃបើករដូវកាល មុនពេលប្រកួតចាញ់ក្រុមជើងឯក Manchester City នៅក្រៅដី ដោយលទ្ធផល ១-០ ។

Trent Alexander-Arnold និង Luis Diaz ហាក់មានបញ្ហារបួសបន្តិចបន្តួចក្រោយជ័យជម្នះលើ Bournemouth កាលពីសប្ដាហ៍មុន។ Curtis Jones និង Stefan Bajcetic ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅសប្តាហ៍នេះ។ Thiago Alcantara មិនទាន់ឃើញចូលលេងឡើយ ក្រោយទទួលការវះកាត់នៅចុងរដូវកាលមុនបញ្ហាត្រកៀក។

កង្វល់ធំសម្រាប់ Newcastle គឺ Joelinton ដែលបានរងរបួសអំឡុងពេលប្រកួតជាមួយក្រុម Manchester City កាលពីចុងសប្តាហ៍មុន។ ខ្សែបម្រើ Joe Willock ក៏នឹងអវត្តមានសម្រាប់ការប្រកួតនេះផងដែរ បន្ទាប់ពីរងរបួសសរសៃពួរ។

គួរឱ្យកត់សម្គាល់ ក្រុមសារិកាព្រៃ Newcastle មិនទាន់ឈ្នះ Liverpool ក្នុងការជួបគ្នា ៥ប្រកួតចុងក្រោយ នៅ Premier League នោះទេ។ នៅក្នុងដីរបស់ខ្លួនកាលពីរដូវកាលមុន Newcastle បានបរាជ័យក្រោមថ្វីជើងហង្សដោយលទ្ធផល ០-២។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Newcastle ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣៖

Pope; Burn, Botman, Schar, Trippier; Joelinton, Guimaraes, Tonali; Gordon, Isak, Almiron

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣៖

Alisson; Arnold, Konate, Van Dijk, Robertson; Gakpo, Allister, Szoboszlai; Salah, Diaz, Jota

CBS Sports ទស្សន៍ទាញថាលទ្ធផលនៃការប្រកួតនេះគឺ៖ Newcastle ២-២ Liverpool ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង