ក្លិប Real Sociedad បានចុះហត្ថលេខាជាមួយខ្សែការពារស្លាបឆ្វេង Kieran Tierney របស់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។
កីឡាករសញ្ជាតិស្កុតឡែន វ័យ ២៦ ឆ្នាំរូបនេះ បានចូលរួមជាមួយ Arsenal ពីក្លិប Celtic ក្នុងឆ្នាំ២០១៩ និងបានលេងច្រើនជាង ១២០ ប្រកួតសម្រាប់ក្លិប។
គេបានបង្ហាញខ្លួន ២៧ ប្រកួតនៅក្របខណ្ឌ Premier League កាលពីរដូវកាលមុន ប៉ុន្តែជាកីឡាករជម្រើស១១នាក់ដំបូងបានតែ ៦ ដងប៉ុណ្ណោះ ខណៈដែល Arsenal បានបញ្ចប់ចំណាត់ថ្នាក់លេខ២តាមពីក្រោយក្រុម Manchester City ។
Tierney បានចូលលេងវគ្គទីពីរ ក្នុងការឈ្នះពានរង្វាន់ Community Shield របស់ Arsenal ទល់នឹង Man City កាលពីដើមខែនេះ ប៉ុន្តែរូបគេមិនស្ថិតក្នុងបញ្ជីឈ្មោះរបស់អ្នកចាត់ការរបស់ក្រុមកាំភ្លើងធំក្នុង៣ប្រកួតកន្លងទៅ នៅដើមរដូវកាល២០២៣-២៤៕