×

រកឃើញពីអត្តសញ្ញាណបុរសដែលអបអរគ្រាប់បាល់របស់ Haaland លើទីលាន

បុរសដែលរត់ចូលទីលាន ដើម្បីអបអរគ្រាប់បាល់របស់ Erling Haaland ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ដែលគាត់គឺជាអតីតអ្នកប្រដាល់ខ្សែក្រវាត់ពិភពលោក Terry Flanagan ។

Flanagan បានស្ទុះទៅឱបតារាឆ្នើមរបស់ Manchester City, Erling Haaland នៅកីឡដ្ឋាន Bramall Lane បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះ បានតែតបញ្ចូលទីនាំមុខឱ្យក្រុមការពារតំណែងជើងឯក Premier League ទៅលើក្រុមម្ចាស់ផ្ទះ Sheffield United ។

គ្រាប់បាល់នោះ បានបង្កឱ្យអ្នកគាំទ្រមានការត្រេកអរយ៉ាងខ្លាំងមិនអាចគ្រប់គ្រងខ្លួនឯងបាន រហូតដល់លោក Flanagan ក៏បានរត់ចូលលុកលុយលើទីលានប្រកួត។ ជាលទ្ធផល City បានឈ្នះ ២ទល់នឹង១។

Flanagan អាយុ ៣៤ ឆ្នាំគឺជាអ្នកប្រដាល់ដែលចូលនិវត្តន៍ ដែលបានកាន់ខ្សែក្រវាត់ទម្ងន់ស្រាល WBO អស់រយៈពេល ២ ឆ្នាំនៅចន្លោះឆ្នាំ ២០១៥ និង ២០១៧ ។ កំណត់ត្រារបស់គាត់ ធ្លាប់ប្រកួត ៣៦ ដង ឈ្នះ ១៤ ដងដោយផ្តួលដៃគូឱ្យសន្លប់ត្រឹមតែ ២ ដង។ ក្រៅពីកីឡាប្រដាល់ គាត់ក៏ជាអ្នកគាំទ្រ Manchester City ក្នុងកីឡាបាល់ទាត់មួយរូបដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង