ខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea នឹងចូលរួមជាមួយក្រុម Roma ក្នុងក្របខណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។
កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងថ្លៃខ្ចីប្រាក់ ៨ លានផោន ហើយ Roma នឹងរ៉ាប់រងលើប្រាក់ឈ្នួលរបស់កីឡាករអន្តរជាតិបែលហ្ស៊ីកដែលមានវ័យ ៣០ ឆ្នាំ។
ក្លិប Inter Milan ដែលជាគូប្រជែងរបស់ Roma នៅអ៊ីតាលី មានបំណងនាំយក Lukaku ដែលមិនស្ថិតនៅក្នុងផែនការរបស់លោក Mauricio Pochettino ផងដែរ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ មិនសប្បាយចិត្តដែលគ្រូបង្វឹក Simone Inzaghi មិនឱ្យខ្លួនលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ។
ការផ្លាស់ទៅ Roma មានន័យថា Lukaku នឹងត្រូវជួបជាមួយលោក Jose Mourinho ដែលបានបញ្ចុះបញ្ចូលគេឱ្យចូលរួមជាមួយក្រុម Manchester United នៅពេលដែលគេបានផ្លាស់ទៅកីឡដ្ឋាន Old Trafford ពីក្រុម Everton ក្នុងឆ្នាំ២០១៧។
Lukaku បានផ្លាស់ទៅ Chelsea ពី Inter Milan ក្នុងតម្លៃ ៩៧,៥លានផោនក្នុងខែសីហា ឆ្នាំ២០២១ លើកិច្ចសន្យារយៈពេល ៥ ឆ្នាំសម្រាប់ការចូលរួមជាលើកទីពីរនៅកីឡដ្ឋាន Stamford Bridge ។ រូបគេបានស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ក្នុង ៥៩ ប្រកួតសម្រាប់ក្រុមតោខៀវ ក្រោយផ្ទេរពី Inter Milan ៕