កាលពីយប់មិញ Tottenham Hotspur បានចាញ់ Fulham នៅក្នុងការទាត់បាល់ប៉េណាល់ទី ក្រោយស្មើគ្នា១-១ នៅវគ្គ៦៤ក្រុមនៅឯកីឡដ្ឋាន Craven Cottage ធ្វើឱ្យ Spurs ជាក្រុម Premier League ដំបូងគេបង្អស់ដែលធ្លាក់ចេញពីពានរង្វាន់ League Cup ។
លោក Postecoglou អ្នកចាត់ការរបស់ Spurs បានផ្ដល់ឱកាសឱ្យកីឡាករ Manor Solomon ធ្វើការបង្ហាញខ្លួនលើទីលានជាលើកដំបូង ខណៈ Giovani Lo Celso និង Pierre-Emile Hojbjerg បានចូលលេងផងដែរ ទោះបីជាអនាគតរបស់ពួកគេនៅ Spurs ស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ លោកបានប្ដូរកីឡាករ James Maddison និង Son Heung-min ចូលនៅវគ្គទី២។
គ្រាប់បាល់ចូលទីខ្លួនឯង នៅនាទីទី១៩ របស់ Micky van de Ven បានជួយឱ្យ Fulham នាំមុខ ប៉ុន្តែ Spurs តាមស្មើនៅនាទីទី៥៦។ ការប្រកួតបានឈានដល់ការទាត់ប៉េណាល់ទី ដែល Fulham បានយកឈ្នះ ៥-៣។
លោក Ange Postecoglou បានឱ្យដឹងថា៖ “ពានរង្វាន់ League Cup គឺជាអាទិភាពរបស់ខ្ញុំ។ ដោយសារមិនមានការលេងនៅពានអឺរ៉ុប តើខ្ញុំអាចមើលពីកម្រិតរបស់កីឡាកររបស់ខ្ញុំបានដោយរបៀបណា? ពួកគេគឺជាផ្នែកមួយនៃក្លិបនេះ។ នោះមិនមានន័យថាពាន Cup ឬការប្រកួតណាមួយមិនមែនជាអាទិភាពរបស់យើងទេ”។
“យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការស្វែងរក ដូច្នេះយើងត្រូវស្វែងរក និងផ្តល់ឱកាសដល់កីឡាករ ក្នុងការរួមចំណែក ប្រសិនបើយើងត្រូវការពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ”។
លោក Ange Postecoglou បានចាប់ផ្ដើមសករាជរបស់គាត់ដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការដឹកនាំក្រុម Tottenham Hotspur ឱ្យទទួលបាន ៧ ពិន្ទុពីការប្រកួត Premier League ៣ប្រកួតដំបូងរបស់ពួកគេ។
ការប្រកួតបន្ទាប់របស់ Spurs នឹងត្រូវជួបជាមួយ Burnley នៅថ្ងៃសៅរ៍ ទី២ ខែតុលា ក្នុងការប្រកួតក្របខណ្ឌ Premier League ៕