×

គ្រូBrightonជឿថា Balebaតម្លៃ២៣លានផោននឹងក្លាយជាកីឡាករល្អរបស់ក្លិប ដើម្បីជំនួសCaicedo

Brighton បានចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិកាមេរ៉ូន Carlos Baleba ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំក្នុងតម្លៃ ២៣,២ លានផោន ពីក្លិប Lille របស់បារាំង។

កីឡាករវ័យ ១៩ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅ Lille កាលពី ១២ ខែមុន ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់ Brighton ។រូបគេនឹងលេងនៅតួនាទីរបស់អតីតខ្សែបម្រើសញ្ជាតិអេក្វាឌ័រ Moises Caicedo ដែលបានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ១១៥ លានផោន ដែលជាកំណត់ត្រាថ្មីនៅអង់គ្លេស។

លោក Roberto de Zerbi អ្នកចាត់ការទូទៅរបស់ Brighton បាននិយាយថា “គាត់នឹងក្លាយជាអនាគតរបស់ក្លិបនេះ”។

Baleba បានបង្ហាញខ្លួន ១៩ ប្រកួតសម្រាប់ Lille កាលពីរដូវកាលមុន។ នៅរដូវកាលនេះគេលេងជម្រើសដំបូងបាន២ប្រកួត មុនត្រូវបានទុកនៅលើកៅអីបម្រុងកាលពីប្រកួតមុនដែល Lille បានបរាជ័យដោយ Lorient ។

De Zerbi បានបន្ថែមថា៖ “Carlos គឺជាកីឡាករដ៏ល្អម្នាក់។ គេនៅក្មេង ប៉ុន្តែជាកីឡាករច្បាស់លាស់សម្រាប់ទម្រង់លេងរបស់ពួកយើង”។

Baleba ជាកីឡាករចំណូលថ្មីទី៦របស់ Brighton នៅក្នុងទីផ្សារដោះដូរកីឡាករដែលបិទនៅថ្ងៃទី១ខែកញ្ញានេះ ក្រោយការមកដល់របស់កីឡាករ Bart Verbruggen, Joao Pedro, Mahmoud Dahoud, James Milner និង Igor Julio ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង