×

Man UTD ត្រៀមផ្តល់កុងត្រារយៈពេលវែងបន្ថែមទៀតដល់គ្រូបង្វឹក Erik ten Hag

សារព័ត៌មាន Daily Star បានធ្វើការរាយការណ៍មកថា Manchester United ត្រៀមនឹងផ្តល់នូវកុងត្រាថ្មីរយៈពេលវែងបន្ថែមទៀតសម្រាប់ គ្រូបង្វឹកលោក Erik ten Hag ក្នុងការដឹកនាំរបស់លោកនាទឹកដី Old Trafford។

បុរសសញ្ជាតិហូឡង់ វ័យ ៥៣ ឆ្នាំ បានក្លាយជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម នៅខែឧសភា ឆ្នាំ ២០២២ ដោយលោកបានជួយឱ្យក្រុមឈ្នះពានរង្វាន់ EFL Cup បន្ថែមពីលើការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង Premier League និងទទួលបានកៅអីលេង UEFA Champions League សម្រាប់រដូវកាលនេះ។

លទ្ធផលល្អប្រសើរក្នុងការដឹកនាំរបស់ លោក Erik ten Hag អាចនឹងធ្វើឱ្យលោកទទួលបានកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ដោយក្លិបចង់ប្តេជ្ញាធានាអនាគតរបស់លោក អោយស្នាក់នៅក្លិបរយៈពេលវែង ទោះបីជាកំពុងមានភាពមិនច្បាស់លាស់លើម្ចាស់ក្លិបបច្ចុប្បន្នក៏ដោយ។

លោក Ten Hag បច្ចុប្បន្នកំពុងរកចំណូលបានប្រហែល ៩ លានផោនក្នុងមួយឆ្នាំ ប៉ុន្តែកិច្ចព្រមព្រៀងថ្មីនេះ អាចធ្វើឱ្យលោកបង្កើនប្រាក់ឈ្នួលរបស់ដល់ ១៤ លានផោនក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា កិច្ចសន្យាដែលមានស្រាប់របស់លោក Erik ten Hag នៅ Manchester United នឹងត្រូវដំណើរការរហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ឯណោះ ប៉ុន្តែមានការរំពឹងថានឹងកុងត្រាថ្មីនេះ នឹងអាចបន្តរយៈពេលយ៉ាងហោចណាស់ពីរ ឬបីឆ្នាំបន្ថែមទៀត ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង