Newcastle United ដែលឈានទៅកាន់ការប្រកួតពានរង្វាន់កំពូលអឺរ៉ុបជាលើកដំបូងចាប់តាំងពីរដូវកាល២០០២-០៣ នឹងប្រកួតជាមួយក្រុមយក្សនៅអឺរ៉ុប ដូចជា Paris St-Germain, Borussia Dortmund និង AC Milan ក្នុងពូល F នៃពានរង្វាន់ Champions League រដូវកាល២០២៣-៣៤។
Manchester United នឹងប្រកួតជាមួយ Bayern Munich, FC Copenhagen និង Galatasaray ក្នុងពូល A។
ខណៈក្រុម Manchester City ស្ថិតក្នុងពូល G ជាមួយ RB Leipzig, Red Star Belgrande និង Young Boys។
Arsenal ត្រូវបានចាប់ឆ្នោតឱ្យស្ថិតនៅពូល B ជាមួយ Sevilla, PSV Eindhoven និង RC Lens ។
វគ្គចែកពូលនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះ នឹងធ្វើឡើងនៅប្រទេសអង់គ្លេស នាកីឡដ្ឋាន Wembley ចំថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
នេះជាពូលនីមួយៗសម្រាប់ក្របខណ្ឌ Champions League រដូវកាល២០២៣-២៤៖
ពូល A: Bayern Munich, MANCHESTER UNITED, FC Copenhagen, Galatasaray
ពូល B: Sevilla, ARSENAL, PSV Eindhoven, RC Lens
ពូល C: Napoli, Real Madrid, Braga, Union Berlin
ពូល D: Benfica, Inter Milan, Salzburg, Real Sociedad
ពូល E: Feyenoord, Atletico Madrid, Lazio, CELTIC
ពូល F: Paris St-Germain, Borussia Dortmund, AC Milan, NEWCASTLE
ពូល G: MANCHESTER CITY, RB Leipzig, Red Star Belgrade, Young Boys
ពូល H: Barcelona, Porto, Shakhtar Donetsk, Royal Antwerp