×

Erling Haaland ជាប់ឈ្មោះជាកីឡាករឆ្នើមបំផុត UEFA Men’s Player of the Year 2023

ខ្សែប្រយុទ្ធ Errling Haaland របស់ Manchester City បានប្រជែងឈ្នះមិត្តរួមក្រុម Kevin De Bruyne និង Lionel Messi របស់ក្រុម Inter Maimi ដើម្បីជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០២៣ UEFA Men’s Player of the Year ។

Haaland បានជួយ Man City ឈ្នះជើងឯក UEFA Champions League ព្រមទាំង Premier League និង FA Cup ក្នុងរដូវកាលជាមួយគ្នា។ កីឡាករន័រវែស វ័យ២៣ឆ្នាំ អាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីដល់ទៅ៥២គ្រាប់ ក្នុងការបង្ហាញខ្លួនសរុបទាំង៥៣ប្រកួតរដូវកាលមុន។

Haaland ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេទាំងនៅ ក្របខណ្ឌអឺរ៉ុបចំនួន១២គ្រាប់ និងក្នុងលីគកំពូលអង់គ្លេសចំនួន៣៦គ្រាប់ ដែលជាកំណត់ត្រាច្រើនជាគេបំផុត។
តាមរយៈសមិទ្ធផលនេះ UEFA បានសម្រេចផ្តល់ពានកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបទៅឱ្យ Haaland ដោយប្រជែងឈ្នះ De Bruyne និង Messi នាកម្មវិធីចាប់ឆ្នោតរើសពូល Champions League នៅប្រទេសមូណាកូ ។

ដោយឡែក លោក Pep Guardiola គ្រូបង្វឹក Man City ក៏បានឈ្នះពានរង្វាន់ដែរ នោះគឺពានគ្រូវបង្វឹកឆ្នើម ។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ ជួយ Man City ឈ្នះជើងឯកអឺរ៉ុបលើកដំបូង ក្រោយខកចិត្តនៅប៉ុន្មានរដូវកាលចុងក្រោយ។

សម្រាប់ពានរង្វាន់ កីឡាការិនីឆ្នើមប្រចាំឆ្នាំ Women’s Player of the Year បានទៅ កីឡាការិនី Aitana Bonmati ខ្សែបម្រើ Barcelona ដែលជួយក្រុមនារីអេស្ប៉ាញឈ្នះជើងឯក FIFA World Cup ឆ្នាំ២០២៣ នៅអូស្ត្រាលី និងនូវែលហ្សេឡង់។

ពានរង្វាន់គ្រូបង្វឹកស្ត្រី Women’s Coach of the Year award បានទៅអ្នកស្រី Sarina Wiegman គ្រូបង្វឹកក្រុមជម្រើសជាតិនារីអង់គ្លេស បើទោះក្រុមរហស្សនាមតោកំណាច បានត្រឹមរងជើងឯក World Cup ក្រោយចាញ់អេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រ ១-០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង