×

Erling Haaland បង្កើតកំណត់ត្រាថ្មីនៅក្របខណ្ឌ Premier League

ខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland បានក្លាយជាកីឡាករដែលរួមចំណែករកគ្រាប់បាល់ឱ្យក្រុម Mancheter City ចំនួន ៥០គ្រាប់ ក្នុងនោះរកបាន ៤១គ្រាប់ដោយខ្លួនឯង និង Assist ៩ដង ក្នុងការបង្ហាញខ្លួនត្រឹមតែ ៣៩ ប្រកួតនៅក្របខណ្ឌ Premier League ។

នេះគឺជាកំណត់ត្រាថ្មីមួយនៅក្នុងក្របខណ្ឌ Premier League ដែល Haaland បានបំបែកកំណត់ត្រារបស់ Andrew Cole ដែលរួមចំណែកក្នុងគ្រាប់បាល់ ៥០គ្រាប់ ក្នុង ៤៣ប្រកួត។

Erling Haaland បានធ្វើបានសម្រេចក្នុងការប្រកួត Premier League ក្នុងជ័យជម្នះ ៥-១ របស់ Manchester City ទល់នឹង Fulham ខណៈរូបគេបានក្លាយជាកីឡាកររួមចំណែក ៥០ គ្រាប់ក្នុងការប្រកួតលីគកំពូលអង់គ្លេស។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៦គ្រាប់រួចមកហើយ ក្នុងការបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ចំនួន ៤ លើកនៅរដូវកាល ២០២៣-២៤ នេះ។

នៅក្នុងកម្មវិធីប្រកួតទាំងអស់ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន ៥៨គ្រាប់ និង Assist ១០ ដងក្នុងការបង្ហាញខ្លួន ៥៩ លើកចាប់តាំងពីចូលរួមជាមួយ Man City ក្នុងខែកក្កដា ឆ្នាំ២០២២។

គោលដៅបន្ទាប់របស់ Haaland គឺឈានទៅដល់កំណត់ត្រារបស់ Alan Shearer ក្នុងការរួមចំណែក ១០០ គ្រាប់ក្នុង ១០០ ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង