Erling Haaland របស់ Manchester City គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករនៅ Premier League ចំនួន ១២ នាក់ ដែលឈរជាបេក្ខភាពអាចឈ្នះពានរង្វាន់ Ballon d’Or ។
វីរបុរសអាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ FIFA World Cup 2022, Lionel Messi មានឈ្មោះក្នុងបញ្ជីបេក្ខភាព ៣០នាក់ចុងក្រោយផងដែរ។ គាត់គឺជាម្ចាស់ពានរង្វាន់នេះចំនួន ៧ដង។
សមាជិករបស់ Manchester City ដែលឈ្នះពានរង្វាន់៣ផ្សេងគ្នា រួមមាន Haaland, Kevin de Bruyne, Ruben Dias, Julian Alvarez, Bernardo Silva, Rodri និង Josko Gvardiol ។
បេក្ខភាព Premier League ផ្សេងទៀតគឺ Bukayo Saka និង Martin Odegaard របស់ Arsenal , Mohamed Salah របស់ Liverpool, អ្នកចាំទី Andre Onana របស់ក្រុម Manchester United និងអ្នកចាំទី Emiliano Martinez របស់ Aston Villa ។
ការប្រកួតជាផ្លូវការនៃម្ចាស់ពានរង្វាន់ Ballon d’Or នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងប៉ារីស ប្រទេសបារាំង។
បេក្ខភាពទាំង៣០រូបរួមមាន៖ Josko Gvardiol, Jamal Musiala, Andre Onana, Karim Benzema, Mohamed Salah, Bukayo Saka, Kevin de Bruyne, Jude Bellingham, Randal Kolo Muani, Bernardo Silva, Khvicha Kvaratskhelia, Nicolo Barella, Emiliano Martinez, Ruben Dias, Erling Haaland, Martin Odegaard, Ilkay Gundogan, Yassine Bounou, Julian Alvarez, Vinicius Jr, Rodri, Antoine Griezmann, Lionel Messi, Lautaro Martinez, Robert Lewandowski, Kim Min-jae, Luka Modric, Kylian Mbappe, Harry Kane និង Victor Osimhen៕