Demarai Gray ខ្សែបម្រើស្លាបរបស់ក្រុម Everton កំពុងស្ថិតក្នុងការពិភាក្សាដើម្បីចូលរួមជាមួយក្រុម Al-Ettifaq របស់នៅក្របខណ្ឌ Pro League ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងតម្លៃខ្លួន ៨ លានផោនលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ។
Gray អាយុ ២៧ ឆ្នាំ បានរិះគន់អ្នកចាត់ការ Sean Dyche នៅលើបណ្ដាញសង្គម បន្ទាប់ពីបរាជ័យផ្ទេរទៅក្រុម Fulham ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីសប្ដាហ៍មុន។
Gray មិនទាន់ចូលលេងឱ្យ Everton នៅរដូវកាលនេះទេ ហើយត្រូវបានទាក់ទងឱ្យផ្លាស់ទៅលេងឱ្យក្រុម Besiktas នៅប្រទេសតួកគីផងដែរ។ កីឡាករសញ្ជាតិចាម៉ៃការូបនេះ បានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៧ ប្រកួតនៅ Premier League ចាប់តាំងពីបានមកដល់កីឡដ្ឋាន Goodison ក្នុងឆ្នាំ២០២១។
Gray បានសរសេរនៅលើ Instagram កាលពីថ្ងៃអាទិត្យថា៖ “អ្នកគាំទ្រ Everton តែងតែអស្ចារ្យសម្រាប់ខ្ញុំ ប៉ុន្តែវាពិបាកណាស់ក្នុងការលេងឱ្យអ្នកដែលមិនបង្ហាញការគោរពចំពោះអ្នក”។
Dyche បានប្រាប់គេហទំព័ររបស់ Everton កាលពីថ្ងៃអង្គារថា៖ ” Demarai បានប្រាប់យើងថា ការផ្ទេរត្រូវបានធ្វើរួចហើយ។”
“យើងបានរំឭកគេដែរថា គ្មានការផ្ទេរណាមួយអាចទៅរួច បើក្លិបមិនអនុញ្ញាតនោះទេ។”
គាត់បន្តថា Gray មិនចង់ហ្វឹកហាត់និងនៅ Everton ទេ។
Al-Ettifaq ត្រូវបានគ្រប់គ្រងដោយអតីតប្រធានក្រុម Liverpool លោក Steven Gerrard ហើយរហូតមកដល់ពេលនេះបានចុះហត្ថលេខានាំយក Jordan Hendersonអតីតខ្សែបម្រើ Liverpool, Georginio Wijnaldumអតីតខ្សែបម្រើ Liverpool, ខ្សែការពារ Jack Hendry និង Moussa Dembeleអតីតខ្សែប្រយុទ្ធ Lyon ៕