×

Nicolas Pepeដែលនៅជាប់កុងត្រាជាមួយArsenalចូលរួមជាមួយក្លិបTrabzonspor ដោយឥតតម្លៃខ្លួន

កីឡាករ Nicolas Pepe របស់ក្លិប Arsenal បានចូលរួមជាមួយក្លិប Trabzonspor របស់ប្រទេសតួកគី ដោយមិនមានតម្លៃផ្ទេរ បន្ទាប់ពីនៅជាមួយក្រុមកាំភ្លើងធំរយៈពេល ៣ ឆ្នាំនៅឯកីឡដ្ឋាន Emirates ។

ក្រុមកាំភ្លើងធំ បានចំណាយប្រាក់ ៧២ លានផោនដើម្បីចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបកូតឌីវ័រពី Lille ក្នុងឆ្នាំ២០១៩ ដែលជាកំណត់ត្រារបស់ក្រុម Arsenal នៅពេលនោះ។

Pepe ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុង ១១២ ប្រកួតសម្រាប់ Arsenal និងបានចំណាយពេលកាលពីរដូវកាលមុន ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិបបារាំង Nice ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ មិនមានឈ្មោះនៅក្នុងបញ្ជីការប្រកួតរបស់ Arsenal ឡើយនៅរដូវកាលនេះ។

Pepe នៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យាជាមួយ Arsenal ។ ក្លិប Trabzonspor ស្ថិតក្នុងចំណាត់ថ្នាក់ទី៧ ក្នុងក្របខណ្ឌតួកគី Super Lig។

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើគណនី Twitter របស់ក្លិប Pepe បាននិយាយថា៖ “ខ្ញុំមកទីនេះដើម្បីក្លាយជាជើងឯក និងទទួលបានភាពជោគជ័យ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង