×

CBS Fantasy League៖ Salah រះឡើង ខណៈ Ronaldo ធ្វើឱ្យ Manager​ខកចិត្ត​២សប្ដាហ៍​ជាប់គ្នា

Mohamed Salah (£12.6m) ជាជម្រើសប្រសើរជាងជម្រើសប្រធានក្រុមកំពូលផ្សេងទៀតនៅក្នុង Fantasy សម្រាប់សប្តាហ៍ទី ៧ ខណៈដែលគេ បានរកគ្រាប់បាល់ដ៏គួរឱ្យចាប់អារម្មណ៍មួយឆ្ពោះទៅរក ១៣ ពិន្ទុ។

Salah ក៏បានបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ក្នុងការប្រកួតស្មើ ២-២ ជាមួយក្រុម Manchester City កាលពីថ្ងៃអាទិត្យ ដែលជារឿងដ៏ល្អសម្រាប់ Manager ចំនួន ១,២៦លាននាក់ដែលបានដាក់ជាប្រធានក្រុម។

២សប្ដាហ៍ហើយ ដែលធ្វើឱ្យ Manager រាប់លាននាក់មានការខកចិត្តយ៉ាងខ្លាំង ដែលបានដាក់ Cristiano Ronaldo (£12.7m) ជាប្រធានក្រុមដែលមានប្រជាប្រិយបំផុត។

Manager ប្រហែល ២,១ លាននាក់ បានផ្តល់ទំនុកចិត្តដល់ Ronaldo ជាប្រធានក្រុមនៅសប្តាហ៍ទី ៧ ប៉ុន្តែបានត្រឹមតែមានការភ្ញាក់ផ្អើលភ្លាមៗ ដែលឃើញកីឡាករវ័យ៣៦ឆ្នាំរូបនេះ ត្រូវអង្គុយនៅកៅអីបម្រុង ទល់នឹង Everton ។

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United រូបនេះ បានប្ដូរចូលមកជំនួស Cavani នៅនាទីទី៥៧ ប៉ុន្តែមិនបានរកគ្រាប់បាល់សម្រាប់ការប្រកួតលើកទី២ជាប់ៗគ្នា ដោយទទួលបានតែ ១ ពិន្ទុប៉ុណ្ណោះក្នុងសប្តាហ៍នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង