×

Pep Guardiola ត្រឡប់មកបញ្ជាកូនក្រុមក្នុងការប្រកួតរបស់Man City ក្រោយវះកាត់ឆ្អឹងខ្នង

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City បានត្រលប់មកក្លិបវិញ បន្ទាប់ពីបានជាសះស្បើយពីការវះកាត់ឆ្អឹងខ្នង នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បានដឹកនាំការហ្វឹកហាត់សាជាថ្មីបន្ទាប់ពីកីឡាកររបស់ City បានត្រឡប់ពីជួយក្រុមជម្រើសជាតិរៀងៗខ្លួន ដើម្បីរៀបចំសម្រាប់ការប្រកួតក្រៅដីទល់នឹងក្រុម West Ham ។ លោក Guardiola ត្រូវបានរំពឹងថានឹងឈរបញ្ជាកូនក្រុម នៅក្នុងការប្រកួតនេះ បន្ទាប់ពីខកខានការប្រកួតចំនួនពីរ ដោយបានទទួលការវះកាត់ឆ្អឹងខ្នងជាបន្ទាន់។

City រកបាន ៦ពិន្ទុក្រោមការដឹកនាំរបស់លោក Juanma Lillo ដែលដើរតួជាអ្នកចាត់ការជំនួសលោក Guardiola ជាបណ្ដោះអាសន្នក្នុងពីរប្រកួតកន្លងទៅ។ លោកបានដឹកនាំក្រុមឈ្នះក្រុម Sheffield United និង Fulham ។

ក្រុមមេឃខៀវ ប្រមូលបាន ១២ពិន្ទុពេញក្នុង ៤ប្រកួតនៅដើមរដូវកាល២០២៣-២៤នេះ ហើយរំពឹងថានឹងអាចស្វែងរកជ័យជម្នះលើគូប្រកួតនៅទីក្រុងឡុងដ៍ដែលកំពុងបង្ហាញទម្រង់លេងដ៏ល្អមួយ ក្រោមការដឹកនាំរបស់លោក David Moyes ដែលបានជួយឱ្យក្រុមរបស់គាត់ឈ្នះ៣និងស្មើ១ នាថ្ងៃសៅរ៍ ទី១៦ ខែកញ្ញាខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង