×

ខ្សែការពារHarry Toffolo របស់Nott’m Forest ត្រូវពិន័យព្យួរ៥ខែ ទាក់ទងនឹងការភ្នាល់

ខ្សែការពារ Harry Toffolo របស់ក្លិប Nottingham Forest ត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេស ពិន័យព្យួររយៈពេល ៥ ខែ បន្ទាប់ពីបានសារភាពថាបានបំពានច្បាប់ភ្នាល់ចំនួន ៣៧៥លើក ។

កីឡាករវ័យ២៨ឆ្នាំរូបនេះ ត្រូវផ្អាកពីការប្រកួតរហូតដល់ដំណាច់រដូវកាល ២០២៤-២៥ ហើយត្រូវបានពិន័យជាប្រាក់ ២០៩៥៦ផោន។

Toffolo បានបំពានច្បាប់របស់សមាគមបាល់ទាត់អង់គ្លេស ដែលហាមឃាត់ពីការភ្នាល់ ឬការបញ្ជូនព័ត៌មានសម្រាប់ការភ្នាល់ នៅចន្លោះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។ អំឡុងពេលនោះ គេជាកីឡាកររបស់ Norwich City និងបន្តលេងឱ្យ Swindon, Rotherham, Peterborough និង Scunthorpe ជាកីឡាករខ្ចីជើង។

Toffolo បានបង្ហាញខ្លួនចំនួន ២១ លើកសម្រាប់ Nottingham Forest កាលពីរដូវកាលមុន បន្ទាប់ពីការផ្ទេរពី Huddersfield ហើយបានបង្ហាញខ្លួនម្តងក្នុងរដូវកាលនេះ ក្នុងនាមជាកីឡាករបម្រុង ក្នុងការប្រកួតចាញ់ Burnley នៅពានរង្វាន់ League Cup ។

គួររំឭកថា កាលពីខែឧសភា ខ្សែប្រយុទ្ធ Brentford និងអង់គ្លេស Ivan Toney ត្រូវបានហាមឃាត់រយៈពេល៨ខែ បន្ទាប់ពីបានសារភាពថាបានបំពានច្បាប់ភ្នាល់ ចំនួន ២៣២ដង។ Toney ត្រូវបានហាមឃាត់មិនឱ្យហ្វឹកហាត់រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ហើយមិនអាចចូលលេងក្នុងទីលានបានរហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង