Kyle Walker បានចុះកុងត្រាថ្មីជាមួយ Manchester City ដោយយល់ព្រមលើកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៦។
ខ្សែការពារស្តាំវ័យ ៣៣ ឆ្នាំរូបនេះ បានចូលរួមជាមួយ City នៅឆ្នាំ២០១៧ ដោយផ្ទេរពី Tottenham Hotspur ហើយបានក្លាយជាកីឡាករល្អម្នាក់របស់ក្លិប ដោយបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ២៦០ ដង និងបានឈ្នះពានរង្វាន់ធំៗជាច្រើនរួមទាំងពានរង្វាន់ Premier League ចំនួន ៥ដង ផងដែរ។
ក្រៅពីឈ្នះពានរង្វាន់លីគកំពូល ៥ ដង Walker ក៏បានឈ្នះ UEFA Champions League ១ដង, UEFA Super Cup ១ដង, FA Cup ២ ដង, League Cup ៤ ដង និង Community Shield ២ ដងផងដែរ។ រូបគេបានលេងជាង ៥០០ ប្រកួតក្នុងអាជីពជាមួយ City, Spurs, Sheffield United, Queens Park Rangers, Aston Villa និង Northampton Town ។
បន្ថែមពីលើភាពជោគជ័យរបស់ក្លិប លោក Walker បានបង្ហាញខ្លួនចំនួន ៧៨ ដងក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាផ្នែកមួយនៃក្រុមដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro 2020 ៕