×

Mason Greenwood ត្រូវបានបញ្ចូលទៅក្នុងហ្គេម FC 24 (FIFA) សាជាថ្មី

ក្រុមហ៊ុនហ្គេម EA Sports បានបញ្ចូល Mason Greenwood ទៅក្នុងហ្គេមបាល់ទាត់ស៊េរីចុងក្រោយរបស់ខ្លួន បន្ទាប់ពីអវត្តមានពីហ្គេមដែលពីមុនត្រូវបានគេស្គាល់ថា FIFA នោះ។

ខ្សែប្រយុទ្ធរបស់ក្លិប Manchester United ដែលត្រូវបានខ្ចីជើងដោយក្លិប Getafe ត្រូវបានដកចេញពីហ្គេម FIFA 22 បន្ទាប់ពីការចាប់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ហើយមិនត្រូវបានដាក់បញ្ចូលក្នុងហ្គេម FIFA 23 កាលពីឆ្នាំមុនទេ។ ទោះជាយ៉ាងណា ការចោទប្រកាន់ពីការប៉ុនប៉ងរំលោភ និងអំពើហិង្សា ត្រូវបានទម្លាក់ចោល កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

បន្ទាប់ពីផ្ទេរទៅក្លិប Getafe ក្នុងលក្ខខណ្ឌខ្ចីជើង Greenwood នឹងត្រលប់មកវិញក្នុងហ្គេម FC 24 ដែលត្រូវបានប្ដូរឈ្មោះក្រោយការបញ្ចប់ភាពជាដៃគូរវាង EA Sports និង FIFA ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា Greenwood នឹងបង្ហាញខ្លួននៅក្នុងហ្គេម FC 24 នៅក្នុងក្រុម Getafe ប៉ុន្តែនឹងមិនទាន់បង្ហាញខ្លួននៅក្នុងផ្នែក Ultimate Team នៅពេលចេញលក់ភ្លាមៗទេ។

ការសម្រេចចិត្តរបស់ EA ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តស្រដៀងគ្នាពីក្រុមហ៊ុន Sports Interactive ដែលជាអ្នកបង្កើតហ្គេម Football Manager ដែលបានបញ្ជាក់ពីការវិលត្រឡប់របស់ Greenwood សម្រាប់ហ្គេម Football Manager 2024 ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង