លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បាននិយាយថា ក្រុមរបស់គាត់កំពុងជួបនូវវិបត្តិ ជាមួយនឹងកីឡាកររបួសមានការកើនឡើង ដែលគំរាមកំហែងដល់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ក្លិបសម្រាប់រដូវកាលនេះ។
Man City មានកីឡាករបម្រុងតែ៦នាក់ប៉ុណ្ណោះនៅលើកៅអីបម្រុង អំឡុងជ័យជម្នះ ៣-១ លើក្រុម Red Star Belgrade ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុ កាលពីយប់មិញ។
ទោះជាយ៉ាងណា ខ្សែបម្រើ Bernardo Silva បានក្លាយជាកីឡាករចុងក្រោយគេដែលរងរបួស។ យោងតាមលោក Guardiola កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងអាចអវត្តមាននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
Kevin de Bruyne, Jack Grealish, Mateo Kovacic និង John Stones គឺជាកីឡាករសំខាន់របស់ City ដែលមានបញ្ហារបួសនៅដើមរដូវកាលថ្មីនេះ។
City នឹងត្រូវធ្វើការប្រកួតបន្ទាប់ទល់នឹង Nottingham Forest នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៦៕