លោក Ole Gunnar Solskjaer អតីតអ្នកចាត់ការទូទៅរបស់ Manchester United បានអះអាងថា ថ្នាក់ដឹកនាំធំៗ បានរារាំងគាត់មិនឱ្យការចុះហត្ថលេខាចំនួន ៥ នាក់ ដែលមានតម្លៃជាង ៤៥០ លានផោន រួមទាំង Declan Rice ផងដែរ។
លោក Solskjaer បាននាំយក Harry Maguire ដែលខ្សែការពារថ្លៃបំផុតក្នុងពិភពបាល់ទាត់, Jadon Sancho និង Bruno Fernandes ក៏មកដល់ក្នុងតម្លៃដ៏ច្រើនផងដែរ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន The Athletic គាត់បានទម្លាយថា៖ “ខ្ញុំមិនអាចទិញកីឡាករដែលខ្ញុំបាននិយាយទៅកាន់ក្លិបបានទេ” ។
“ខ្ញុំប្រហែលជាអាចចុះហត្ថលេខាជាមួយ Kane ដែលចង់ចូលរួមជាមួយពួកយើង។ ប៉ុន្តែក្លិបមិនមានថវិកា ដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុពីកូវីដ១៩”
បុរសសញ្ជាតិន័រវែសរូបនេះបានចំណាយពេលតិចជាង៣ឆ្នាំនៅកីឡដ្ឋាន Old Trafford ។ គាត់បានចូលកាន់តំណែងជាបណ្តោះអាសន្នក្នុងខែធ្នូ ឆ្នាំ២០១៨ មុនពេលត្រូវបានផ្តល់ការងារជាអចិន្ត្រៃយ៍៕