×

ក្លិប Real Betis បង្ហាញចំណាប់អារម្មណ៍នាំយក David de Gea ទៅចូលរួម

David de Gea អតីតអ្នកចាំទី Man UTD ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិប Real Betis នៅក្របខណ្ឌ La Liga ។

កីឡាករវ័យ ៣២ ឆ្នាំ បានបញ្ចប់ពេលវេលារយៈពេល ១២ ឆ្នាំរបស់ខ្លួន នៅទឹកដី Old Trafford កាលពីខែកក្កដាកន្លងទៅ នៅពេលដែលកុងត្រារបស់គេឈានដល់ពេលវេលាកំណត់ ហើយមកទល់ពេលនេះរូបគេមិនទាន់ក្លិបលេងនៅឡើយទេ។

យ៉ាងណាមិញ ក្រោយការចែកផ្លូវគ្នានេះ De Gea ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងនៅក្របខណ្ឌ Saudi Pro League និង Major League Soccer ប៉ុន្តែរូបគេបានបដិសេធ។ ក្លិប Bayern Munich , Real Madrid និង Inter Milan ក៏សម្លឹងឃើញ De Gea ផងដែរ កាលពីដើមទីផ្សាររដូវក្តៅនេះ មុនពេលក្លិបកំពូលៗទាំងនោះ បង្វែរការចាប់អារម្មណ៍ទៅលើគោលដៅផ្សេងរៀងៗខ្លួនវិញ។

បើតាមការចុះផ្សាយពី Fichajes បានបង្ហាញថា ការវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ អាចជាបំណងស្ថិតនៅក្នុងចិត្តរបស់ De Gea។ រូបគេ បានលេងលើទឹកដីកំណើតជាលើកចុងក្រោយជាមួយក Atletico Madrid មុនពេលបំពេញការផ្ទេរចេញ តម្លៃ ១៨,៩ លានផោន ទៅកាន់ Manchester United នៅក្នុងឆ្នាំ២០១១។

ឥឡូវនេះ មានក្លិបចំនួន២កំពុងចាប់អារម្មណ៍លើ De Gea យ៉ាងខ្លាំង ដោយក្នុងនោះមានក្លិប Real Betis និង Valencia។ Real Betis ចង់បាន De Gea ដ្បិតពួកគេកំពុងមានវិបត្តិជាមួយ Rui Silva ដោយសាររងរបួស ហើយអ្នកចាំទី Claudio Bravo វ័យ ៤០ ឆ្នាំទើបតែរួចបម្រាម ដែលមានន័យថា De Gea អាចបង្ហាញភាពល្អប្រសើរជាងកីឡាករទាំង២។

ដោយឡែកក្រុម Valencia ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ ប៉ុន្តែ Real Betis ត្រូវបានគេនិយាយថាកំពុងនាំមុខគេ ហើយកំពុងរង់ចាំ De Gea ឆ្លើយតបទៅនឹងការផ្តល់ជូនកិច្ចសន្យា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង