×

Martin Odegaard យល់ព្រមលើកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំនៅ Arsenal

ខ្សែបម្រើ Martin Odegaard បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំ ដែលធ្វើឱ្យខ្សែបម្រើសញ្ជាតិន័រវែសវ័យ ២៤ ឆ្នាំស្នាក់នៅក្រុម Arsenal រហូតដល់រដូវកាល២០២៧-២៨។

ប្រធានក្រុមកាំភ្លើងធំរូបនេះ បានស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៥ ដងក្នុងការបង្ហាញខ្លួន ១១២ ប្រកួត។ រូបគេបានចូលរួមពី Real Madrid ក្នុងខែសីហា ឆ្នាំ២០២១ ក្នុងតម្លៃប្រហែល ៣០ លានផោន បន្ទាប់ពីខ្ចីជើង។

Odegaard មានចំណែកយ៉ាងធំក្នុងក្រុមរបស់លោក Mikel Arteta ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ២នៅក្របខណ្ឌ Premier League និងបានធានាកៅអីសម្រាប់ការប្រកួតនៅក្របខណ្ឌ Champions League បន្ទាប់ពីខកខានរយៈពេល៦ឆ្នាំ។

Odegaard បាននិយាយថា “ការចុះហត្ថលេខាលើកិច្ចសន្យាថ្មីគឺជាការសម្រេចចិត្តដ៏ងាយស្រួលសម្រាប់ខ្ញុំដោយសារហេតុផលជាច្រើន។
អ្វីដែលពួកយើងកំពុងធ្វើនៅពេលនេះគឺអស្ចារ្យ ហើយខ្ញុំចង់ក្លាយជាផ្នែកមួយនៃរឿងនោះ។
ខ្ញុំពិតជារំភើបណាស់ដែលមកដល់ទីនេះ។ ខ្ញុំបានរកឃើញកន្លែងមួយដែលអាចឱ្យខ្ញុំសម្របខ្លួនបាន និងហៅថាជាផ្ទះរបស់ខ្ញុំ”។

Odegaard ដែលជាប្រធានក្រុមជម្រើសជាតិន័រវែស បានប្តេជ្ញាចិត្តនៅជាមួយ Arsenal រហូតដល់ពាក់កណ្ដាលឆ្នាំ២០២៨។

គូនក្រុមរបស់លោក Mikel Arteta នឹងត្រូវបើកទ្វារកីឡដ្ឋាន Emirates ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur ក្នុងការប្រកួតក្របខណ្ឌ Premier League នាថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា វេលាម៉ោង ៨:០០ យប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់នៅប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង