គ្រូបង្វឹក Man UTD លោក Erik ten Hag បានធ្វើការកោតសរសើរដល់ខ្សែការពារ Jonny Evans បន្ទាប់ពីពួកគេបានទទួលជ័យជម្នះទៅលើក្រុម Burnley នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
ជាការពិត គ្រាប់បាល់តែមួយគ្រាប់គត់របស់ខ្សែបម្រើ Bruno Fernandes បានជួយឱ្យ Man UTD ទទួលបាន៣ពិន្ទុ តាមរយៈជ័យជម្នះដោយលទ្ធផល ១-០ ទៅលើក្រុម Burnley នៅក្នុងការប្រកួតនាទីលាន Turf Moor និងបានជួយបន្ថយសម្ពាធពីគ្រូបង្វឹកលោក Erik ten Hag។
ខ្សែការពារ Jonny Evans ដែលបានត្រលប់មកចូលរួម Man UTD សាជាថ្មីក្រោយចាកចេញអស់ពេល៩ឆ្នាំ បានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះនៃការប្រកួតនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Erik ten Hag បាននិយាយថា៖ “យើងពិតជារីករាយ ដែលមានកីឡាករដូចជា Jonny Evans នៅក្នុងក្រុម។ គេមកដោយការអត់ធ្មត់ គេមានលក្ខណៈសម្បត្តិ និងជំនាញ។ ទោះបីជានៅពេលដែលមានរឿងប្រឆាំងនឹងអ្នកនោះអ្នកអាចងើបឡើងវិញបាន ហើយបន្ទាប់មកអ្នកមានស្មារតីនៅក្នុងក្រុមដែលអាចធ្វើវាបាន”។
បុរសជនជាតិហូឡង់បានបន្តថា៖ “យើងចាំបាច់ក្នុងការចុះហត្ថលេខាយករូបគេ ព្រោះខ្ញុំគិតថា គេអាចរួមចំណែកទៅកាន់ក្រុម ហើយថ្ងៃនេះ អ្នកបានឃើញថាគេសំខាន់ប៉ុណ្ណា។”
សម្រាប់ជ័យជម្នះនេះ Man UTD បានឡើងមកឈរលេខ៩ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League សប្តាហ៍ទី៦ ដោយមាន៩ពិន្ទុ ខណៈ Burnley នៅឈរលេខ១៩ មានតែ១ពិន្ទុ តែប៉ុណ្ណោះ៕