×

Arsenal បន្តបាត់បង់កីឡាករសំខាន់បន្ថែមដោយសារបញ្ហារបួស

Bukayo Saka ខ្សែបម្រើប្រយុទ្ធរបស់ Arsenal នឹងខកខានសម្រាប់ការប្រកួត League Cup ទល់នឹង Brentford នៅយប់នេះ ហើយក៏អាចអវត្តមានការប្រកួត Premier League ទល់នឹង Bournemouth នាថ្ងៃសៅរ៍ខាងមុខផងដែរ។

ខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេសវ័យ ២២ ឆ្នាំបានរងរបួសប្រអប់ជើង ក្នុងការប្រកួតស្មើ ២-២ ជាមួយ Tottenham Hotspur កាលពីថ្ងៃអាទិត្យ ហើយត្រូវបានជំនួសដោយ Emile Smith Rowe ។

Saka បានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ ដងពីការប្រកួតចំនួន ៧ ក្នុងក្របខណ្ឌ Premier League និង Champions League នៅរដូវកាលនេះ។

ប្រសិនបើ Saka ខកខានការប្រកួតជាមួយBournemouth រូបគេនឹងបាត់បង់កំណត់ត្រាក្នុងការបង្ហាញខ្លួន ៨៦ ដងជាប់ៗគ្នានៅក្របខណ្ឌ Premier League ។

ខ្សែការពារ Jurrien Timber របស់ Arsenal មានរបួសជង្គង់ ខណៈ Thomas Partey, Leandro Trossard និង Gabriel Martinelli ក៏រងរបួសផងដែរ។ ចំណែក ខ្សែបម្រើ Declan Rice ត្រូវបានប្ដូរចេញអំឡុងការប្រកួតជាមួយក្រុម Spurs ដោយសារបញ្ហាខ្នង។

លោក Mikel Arteta គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ “ពួកយើងមានសំណាងមិនល្អសោះ។ Bukayo ត្រូវបានគេជាន់ជើង។
ការផ្លាស់ប្តូរកីឡាករ ១១ ឬ ១២ នាក់ [ទល់នឹង Brentford] ជាលទ្ធភាពមួយដែលយើងមាន។”

Arsenal នឹងត្រូវធ្វើដំណើរទៅជួប Bournemouth នាថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងការប្រកួតសប្ដាហ៍ទី៧ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់នៅកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង