×

គ្រូMan Cityថាគាត់មិនបានដាក់គោលដៅឈ្នះពានរង្វាន់៤ក្នុងឆ្នាំតែមួយទេ ក្រោយបរាជ័យនៅNewcastle

លោក Pep Guardiola បានបញ្ជាក់ថា គាត់មិនរំពឹងខ្ពស់ទេសម្រាប់ Man City ក្នុងការឈ្នះពានរង្វាន់ចំនួន ៤ ផ្សេងគ្នា បន្ទាប់ពីក្រុមមេឃខៀវបានទទួលរងបរាជ័យនៅ Newcastle ដោយលទ្ធផល ១-០ កាលពីយប់មិញ ។

ក្រុម Man City បានធ្លាក់ចេញនៅជុំទី៣ ពានរង្វាន់ League Cup ដោយសារក្រុមសារិកាព្រៃ នៅកីឡដ្ឋាន St James’ Parkក្រោយខ្សែប្រយុទ្ធ Aleksander Isak រកគ្រាប់បាល់បានសម្រេចនៅនាទីទី៥៣។

ក្រោយចប់ការប្រកួត មានការចោទជាសំណួរពីចំណាប់អារម្មណ៍បន្ទាប់ពី Man City មិនអាចឈ្នះពានរង្វាន់៤ផ្សេងគ្នា ប៉ុន្តែលោក Pep Guardiola បានបញ្ជាក់ថា វាមិនមែនជាគោលដៅរបស់ក្រុមរបស់គាត់ឡើយ។ អ្វីដែលត្រូវផ្ដោត គឺការឈ្នះពានរង្វាន់ ៣ រួមមាន Premier League, Champions League និង FA Cup ជាថ្មីម្ដងទៀត។

លោក Guardiola បាននិយាយបែបនេះថា៖ “អ្នកគិតថាគោលដៅរបស់ពួកយើងគឺឈ្នះពានរង្វាន់ទាំង៤មែនទេ? និយាយតាមត្រង់ទៅ វាមិនមែនទេ។
ពួកយើងធ្វើបានល្អ ហើយពេញចិត្តពេកណាស់ទៅហើយក្នុងការឈ្នះពានរង្វាន់៣ផ្សេងគ្នា”។

អ្នកចាត់ការ Man City បានពន្យល់ពីមូលហេតុមិនដាក់ខ្សែប្រយុទ្ធ Erling Haaland នៅកីឡដ្ឋាន St James’ Park ថា៖ “ខ្ញុំគិតថា Kyle (Walker បានលេង) ច្រើននាទីហើយ Erling ក៏ច្រើននាទីដែរហើយ។ ពួកយើងនៅមានការប្រកួតជាច្រើនទៀត។
(ខ្ញុំអាចដាក់ពួកគេ) ក្នុង ១០-១៥ នាទីចុងក្រោយ ប៉ុន្តែខ្ញុំបានសម្រេចចិត្តមិនធ្វើវា”។

Man City នឹងធ្វើដំណើរទៅជួប Wolves សម្រាប់ការប្រកួតសប្ដាហ៍ទី៧ នៃក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា វេលាម៉ោង ៩ យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង