ក្លិប Getafe បានថ្កោលទោសការស្រែកប្រមាថ និងមិនអត់ឱនលើអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពី Mason Greenwood ត្រូវបានអ្នកគាំទ្ររបស់ក្រុមគូប្រកួតធ្វើការប្រមាថ។
ខ្សែប្រយុទ្ធ Greenwood វ័យ ២១ ឆ្នាំត្រូវបានគេរាយការណ៍ថា ទទួលការស្រែកដាក់ទំនាយឱ្យស្លាប់ ក្នុងអំឡុងពេលការប្រកួតនៃក្របខណ្ឌ La Liga កាលពីថ្ងៃពុធជាមួយនឹងក្រុម Athletic Bilbao ។
ការចោទប្រកាន់ Greenwood ដែលបានចូលរួមជាមួយ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពីក្រុម Manchester United រួមមានការប៉ុនប៉ងរំលោភ និងអំពើហិង្សា ត្រូវបានទម្លាក់កាលពីខែកុម្ភៈ។
Getafe បាននិយាយថា ការស្រែកបានកើតឡើងម្តងហើយម្តងទៀត នៅក្នុងការប្រកួត ប៉ុន្តែពួកគេមិនបានបង្ហាញឈ្មោះកីឡាករ បុគ្គលិក ក្រុមគូប្រកួត ឬឧប្បត្តិហេតុជាក់លាក់ណាមួយ នៅក្នុងសេចក្តីថ្លែងការណ៍នោះទេ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ “កីឡាករ និងគ្រូបង្វឹករបស់ក្រុម Getafe ដឹងពីឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយនៃការលេងនៅក្នុងលីគល្អបំផុតនៅលើពិភពលោក។
ប៉ុន្តែលើសពីនោះទៅទៀត ពួកគេក៏មានអារម្មណ៍ មានគ្រួសារ និងមិត្តភក្តិដែលរងទុក្ខជាមួយពួកគេ ហើយសមនឹងទទួលបានការគោរព”៕