លោក Pep Guardiola បានទទូចថា លោកមិនបានកំណត់គោលដៅឈ្នះពានរង្វាន់ ៤ នៅក្នុងមួយរដូវកាលនោះទេ ដែលលើកឡើងបែបនេះ កើតឡើងបន្ទាប់ពី Manchester City ធ្លាក់ចេញពីពានរង្វាន់ EFL Cup ត្រឹមវគ្គជម្រុះទី៣ ក្រោមថ្វីជើង Newcastle United ។
ជំនួបដែលធ្វើឡើងនៅកីឡដ្ឋាន Newcastle upon Tyne បានបញ្ចប់ទៅដោយម្ចាស់ផ្ទះ Newcastle យកឈ្នះនៅក្នុងលទ្ធផល ១-០ ដែលសម្រេចបានដោយខ្សែប្រយុទ្ធ Alexander Isak នៅនាទី៥៣ ហើយការឈ្នះនេះ ក្រុមរបស់លោក Eddie Howe បានកក់កៅអីវគ្គជម្រុះជុំទី៤ ដោយត្រូវប៉ះក្រុម Manchester United។
ការបញ្ចប់ដំណើររបស់ក្រុម Man City ជារឿងដ៏ភ្ញាក់ផ្អើលមួយ ដោយពួកគេនឹងខកខានឱកាសឈ្នះពានរង្វាន់ ៤ នៅក្នុងមួយរដូវកាល បន្ទាប់ពីក្រុមនេះ ទើបតែបង្កើតភាពជោគជ័យជាប្រវត្តិសាស្ត្រដោយឈ្នះពាន ៣ ដែលរួមមាន Premier League, Champions League និង FA Cup កាលពីរដូវកាលមុន។
នៅពេលត្រូវសួរនាំថា តើលោក Pep Guardiola ខកចិត្តដែរទេ នៅពេលក្រុមរបស់គាត់មិនអាចឈ្នះពានរង្វាន់ ៤ ក្នុងមួយរដូវកាល? គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បានឆ្លើយថា៖ “អ្នកគិតថា គោលដៅខ្ញុំគឺឈ្នះពានរង្វាន់ ៤ ក្នុងមួយរដូវកាល0x017d7 និយាយតាមត្រង់ទៅ គឺមិនមែនទេ។ យើងមានការប្រកួតប្រជែងយ៉ាងល្អ ហើយពួកយើងពេញចិត្តខ្លាំងជាងការឈ្នះពានរង្វាន់ ៣ ទៅទៀត។ ការរំពឹងទុករបស់យើងខ្ពស់ ប៉ុន្តែមិនខ្ពស់ដល់ការមិនពេញចិត្តនឹងរឿងនោះទេ”៕