×

សំឡេងសន្ទនារបស់មន្ត្រី VAR សម្រាប់ជំនួបរវាង Liverpool និង Spurs អាចនឹងត្រូវបញ្ចេញជាសាធារណៈ

ថ្នាក់គ្រង់គ្រងរបស់អាជ្ញាកណ្តាល ត្រូវបានរាយការណ៍ថា គ្រោងនឹងបញ្ចេញសំឡេងនៃការឆ្លើយឆ្លងរបស់មន្ត្រី VAR អំឡុងការកាត់សេចក្ដីក្នុងការប្រកួតរវាង Liverpool និង Tottenham Hotspur កាលពីថ្ងៃសៅរ៍។

គ្រាប់បាល់របស់ Luis Diaz ត្រូវបានបដិសេធ នៅពេលដែលលោក Darren England ជាមន្ត្រី VAR និងជំនួយការរបស់គាត់គឺលោក Dan Cook ។ Liverpool បានដាក់សម្ពាធទៅលើស្ថាប័នអាជ្ញាកណ្តាលអង់គ្លេស PGMOL កាលពីថ្ងៃចន្ទ ដោយទាមទារឱ្យផ្ដល់ជាសំឡេង ប៉ុន្តែកិច្ចពិភាក្សារបស់ PGMOL នឹងធ្វើឡើងនៅថ្ងៃអង្គារ ថាតើគួរបញ្ចេញនៅពេលណា។

ទោះជាយ៉ាងណាកន្លងមកមានការជំទាស់ថា ការសន្ទនារវាងអាជ្ញាកណ្តាលទីលានលោក Simon Hooper និងលោក Darren England ព្រមទាំងលោក Dan Cook មិនគួរបង្ហាញជាសាធារណៈឡើយ។

Liverpool បានថ្កោលទោសកំហុសនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យ។ ពួកគេកំពុងស្វែងរកដំណោះស្រាយដ៏សមស្របមួយ។

ស្ថាប័នអាជ្ញាកណ្ដាលអង់គ្លេស មិនត្រឹមតែស៊ើបអង្កេតឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិនិត្យមើលគោលការណ៍របស់ពួកគេឡើងវិញ ក្នុងការអនុញ្ញាតឱ្យអាជ្ញាកណ្តាលរបស់ពួកគេទទួលយកការងារក្រៅ នៅចន្លោះពេលនៃការប្រកួត Premier League ។

ការពិនិត្យនេះ គឺបន្ទាប់ពីលោក Darren England និងលោក Dan Cook បានទទួលភារកិច្ចសម្រាប់ការប្រកួតមួយ នៅប្រទេសអារ៉ាប់រួម កាលពីយប់ថ្ងៃព្រហស្បត៍សប្ដាហ៍មុន ពោលគឺប្រហែល ២ថ្ងៃ មុនការប្រកួតរវាង Liverpool និង Spurs នៅទីក្រុងឡុងដ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង